ពីនេះ ពីនោះ
ខ្លឹមសារ​ថ្ងៃ ១៤ កុម្ភ​:​ទិវា​នៃ​ក្ដី​ ​ស្រឡាញ់ !!!
14, Feb 2021 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
 

 បទ​កាកគតិ​
 
​ស្រឡាញ់ ច្រើន​ផ្លូវ ក្រឹត្យក្រម​ត្រឹមត្រូវ​
​ស្នេហ៍​ឪ​ស្នេហ៍​ម៉ែ ជីតា​ជីដូន​
​កូនចៅ​ហូរហែ ទាំង​ក្រុង​ទាំង​ស្រែ​
​ស្នេហ៍​សាច់​លោហិត ។​
 
​ស្រឡាញ់​ប្រុស​ស្រី ស្នេហ៍​ប្រពន្ធ​ប្ដី​
​ដក់​ក្ដី​អាណិត សង្សារ​សំណព្វ​
​កប់​ក្នុង​ដួងចិត្ត ស្មោះស្ម័គ្រ​ស្នេហ៍ស្និទ្ធ​
​ឥត​មោហ៍​មុសា ។​
 
​ស្រឡាញ់​ប្រុស​ស្រី ស្នេហ៍​ប្រពន្ធ​ប្ដី​
​ដក់​ក្ដី​អាណិត សង្សារ​សំណព្វ​
​កប់​ក្នុង​ដួងចិត្ត ស្មោះស្ម័គ្រ​ស្នេហ៍ស្និទ្ធ​
​ឥត​មោហ៍​មុសា ។​
 
​ស្រឡាញ់​មិត្តភក្ដិ ដាម​ដិត​ជំពាក់​
​អ្ន​ករូម​កិច្ចការ ស្នេហ៍​វប្បធម៌​
​ស្មោះសរ​ចិន្ដា ស្រឡាញ់​សង្ខារ​
​ព្រឹក្សា​សព្វ​សត្វ ។​
 
​ស្រឡាញ់​ប្រទេស កុំ​កល​គេចវេះ 
​ឥត​ធ្វេស​មធ្យ័ត ការពារ​គង់វង្ស​
​ទាញទង់​បង់​បាត់ មិន​ឲ្យ​ខ្ចាយ​ខ្ចាត់​
​ពីរ​ម៉ាត់ [ ស្រឡាញ់ !!! ] 
 
( ចាបពូក )

© រក្សាសិទ្ធិដោយ thmeythmey.com