ចេះតែមាន​អារម្មណ៍​ត្រជាក់​ជាប់​រហូត មាន​ដឹងថា​មកពី​អ្វី​ដែរ​ទេ​?

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចេះតែមាន​អារម្មណ៍​ត្រជាក់​ជាប់​រហូត មាន​ដឹងថា​មកពី​អ្វី​ដែរ​ទេ​?
14, Feb 2018 , 8:59 pm         2433
រូបភាព
ដោយ: ថ្មីៗ

​កង្វះ​គ្រាប់​ឈាម​
​ជំងឺ​កង្វះ​គ្រាប់​ឈាម​កើតឡើង​នៅពេល​អ្នក​មិនមាន​កោសិកា​គ្រាប់​ឈាមក្រហម​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​អុកស៊ីសែន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​រាងកាយ​។ វា​នឹងធ្វើ​ឲ្យ​អស់កម្លាំង វិលមុខ និង​ពិបាក​ដកដង្ហើម​ជាដើម​។ វា​ក៏​អាចធ្វើ​ឲ្យ​ត្រជាក់​ចុងដៃចុងជើង​ដែរ​។ ក្រៅពីនេះ​ជំងឺ​ផ្តាសាយ​អាចជា​ដើមហេតុ​នៃ​ជំងឺ​នេះដែរ​។

​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​
​ការដែល​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ផលិត​អ័រម៉ូន​របស់​វា​តិច ឬ​មិន​គ្រប់គ្រាន់ វា​នឹងធ្វើ​ឲ្យ​អ្នកចាញ់​ត្រជាក់ ហើយក៏​អាចមាន​អា​ការៈបន្ថែម​ដូចជា ឈឺ​នៅ​សន្លាក់ ទល់លាមក ស្បែក​ស្ងួត និង​ឡើង​ទម្ងន់ ហើយ​អាកា​រៈទាំង​នេះ​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ឯណោះ​ទើប​ចេញ​ឲ្យ​ដឹង​។

​ជំងឺ​តម្រងនោម​
​ជំងឺ​ទឹកនោម​ផ្ងែ​ម និង​លើស​សម្ពាធ​ឈាម​ច្រើន​តេ​ធ្វើ​ឲ្យ​មាន​ជំងឺ​តម្រងនោម​។ កាកសំណល់​អាច​នឹង​កើនឡើង​រហូតដល់​កម្រិត​មួយ​គ្រោះថ្នាក់​ដោយសារតែ​តម្រងនោម​មិនអាច​ធ្វើការ​ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម​បានល្អ​។ ដូច្នេះ​វា​អាចធ្វើ​ឲ្យ​រាងកាយ​ត្រជាក់ និង​បង្ក​ជា​បញ្ហា​ផ្សេងៗ​ទៀត​ក្រៅពី​ជំងឺ​ផ្តាសាយ​។

​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
​បើសិនជា​អ្នកមាន​ជំងឺ​នេះ អ្នក​ក៏​ប្រហែលជា​មានការ​កង្វះ​គ្រាប់​ឈាម និង​បញ្ហា​ជាច្រើន​ក្នុង​តម្រងនោម និង​របត់​ឈាម​រត់​ផងដែរ ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ត្រជាក់ៗ​។ ការ​ខូច​សរសៃប្រសាទ​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ក៏​អាចធ្វើ​ឲ្យ​អ្នក​ក្តៅខ្លួន និង​គ្រុន​ផងដែរ​។

​ជំងឺ​សរសៃឈាម​ចុងដៃចុងជើង​
​រឿងនេះ​កើតឡើង​នៅពេល​មាន​កំណក​ឈាម​ធ្វើ​ឲ្យ​ស្ទះ​ដល់​សរសៃឈាម​អាក់ទែ​នៅ​ចុងដៃចុងជើង​។ នៅពេល​ជើង​ម្ខាង​ត្រជាក់​ជាង​ម្ខាង​ជាពិសេស​ឈឺចាប់​ខ្លាំង ស្ពឹក ឬ​ខ្សោយ វា​គឺជា​សញ្ញា​មួយ​នៃ​ជំងឺ​នេះហើយ​។ ការផ្លាស់ប្តូរ​របប​អាហារ និង​ហាត់ប្រាណ​ពេលខ្លះ​អាចជួយ​រឿងនេះ​បាន តែ​គួរតែ​ជួប​គ្រូពេទ្យ​ជាមុនសិន​។

​ញ៉ាំ​វីតាមីន B12 មិន​គ្រប់គ្រាន់​
​វា​អាចធ្វើ​ឲ្យ​កើតជា​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ផ្តាសាយ​។ អ្នក​អាច​ទទួលបាន​វីតាមីន B12 បាន​ដោយ​ការ​ញ៉ាំ​សាច់មាន់ ស៊ុត និង​ត្រី​។ ចូរ​ចាំ​ថា អ្នក​ប្រហែលជា​ទទួលបាន​វីតាមីន​នេះ​មិន​គ្រប់គ្រាន់​ដែរ​ទោះបីជា​អ្នក​ញ៉ាំ​អាហារ​មាន​វីតាមីន​នេះ​ច្រើន​ហើយក៏​ដោយ​។ អ្នកខ្លះ​មាន​បញ្ហា​លើ​ការ​បឺត​ស្រូប​វីតាមីន​នេះ​ទៀត​ដោយសារ​តែមាន​ជំងឺ​ក្នុង​ខ្លួន ឬ​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ណាមួយ​។

​ញ៉ាំ​ជាតិ​ដែក​មិន​គ្រប់គ្រាន់​
​ការដែល​កង្វះ​គ្រាប់​ឈាម​ដោយសារ​មាន​ជាតិ​ដែក​មិន​គ្រប់គ្រាន់​អាចធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ​ផ្តាសាយ​ណាស់​។ វា​អាច​បង្កឡើង​ដោយសារ​ការបាត់បង់​ឈាម របប​អាហារ​មិន​គ្រប់គ្រាន់ ឬ​ដោយសារតែ​រាងកាយ​មិនអាច​បឺត​ស្រូប​ជីវជាតិ​មួយ​នេះ​បាន​។ ប្រភព​ជាតិ​ដែក​ដ៏​ល្អ​បំផុត​គឺ សាច់​ក្រហម ប៉ុន្តែ​វា​ក៏មាន​ក្នុង​សាច់​បក្សី សាច់ជ្រូក និង​ត្រី​ដែរ​។ ក្រៅពីនេះ​វា​ក៏មាន​ក្នុង​បន្លែ​ពណ៌​បៃតង​ទៀត​ដែរ​។​

​ការប្រើប្រាស់​ថ្នាំ​
​ថ្នាំ​មួយចំនួន​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ត្រជាក់ៗ​ជា​ផលវិបាក​របស់​វា ដូចជា​ថ្នាំ Beta-blocker ដែល​ជួយ​ឲ្យ​បេះដូង​សម្រាក និង​កុំ​ឲ្យ​ផលិត​សារធាតុ​គ្រោះថ្នាក់​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​បេះដូង​។ ប៉ុន្តែ​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​វិលមុខ អស់កម្លាំង ចង្អោ និង​ត្រជាក់​ចុងដៃចុងជើង​ដែ​ឬ​។

​ញ៉ាំ​គ្រឿង​ស្រវឹង​
​អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ថា​ក្តៅ​ក្នុង​ខ្លួន​នៅពេល​ញ៉ាំ​គ្រឿង​ស្រវឹង​ដំបូងៗ​ដោយសារតែ​វា​ធ្វើ​ឲ្យ​សរសៃឈាម​រីក​ធំ និង​មាន​លំហូរ​ឈាម​ច្រើន​នៅក្រោម​ស្បែក​។ ប៉ុន្តែ​សីតុណ្ហភាព​ក្នុង​រាងកាយ​អាច​នឹង​ធ្លាក់ចុះ​ដើម្បី​កម្តៅ​ដល់​ស្បែក​វិញ​។ គ្រឿង​ស្រវឹង​ក៏​ធ្វើ​ឲ្យ​ខួរក្បាល​ពិបាក​សម្របសម្រួល​សីតុណ្ហភាព​ដែរ​។ ក្នុងករណី​អាកាសធាតុ​ត្រជាក់ វា​អាចធ្វើ​ឲ្យ​អ្នក​ត្រជាក់​ដល់​កម្រិត​គ្រោះថ្នាក់​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង