ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែមានអារម្មណ៍ត្រជាក់ជាប់រហូត មានដឹងថាមកពីអ្វីដែរទេ?
×
កង្វះគ្រាប់ឈាម
ជំងឺកង្វះគ្រាប់ឈាមកើតឡើងនៅពេលអ្នកមិនមានកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅតាមតម្រូវការរាងកាយ។ វានឹងធ្វើឲ្យអស់កម្លាំង វិលមុខ និងពិបាកដកដង្ហើមជាដើម។ វាក៏អាចធ្វើឲ្យត្រជាក់ចុងដៃចុងជើងដែរ។ ក្រៅពីនេះជំងឺផ្តាសាយអាចជាដើមហេតុនៃជំងឺនេះដែរ។
កង្វះអ័រម៉ូនទីរ៉ូអ៊ីត
ការដែលក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនរបស់វាតិច ឬមិនគ្រប់គ្រាន់ វានឹងធ្វើឲ្យអ្នកចាញ់ត្រជាក់ ហើយក៏អាចមានអាការៈបន្ថែមដូចជា ឈឺនៅសន្លាក់ ទល់លាមក ស្បែកស្ងួត និងឡើងទម្ងន់ ហើយអាការៈទាំងនេះអាចនឹងត្រូវការពេលច្រើនឆ្នាំឯណោះទើបចេញឲ្យដឹង។
ជំងឺតម្រងនោម
ជំងឺទឹកនោមផ្ងែម និងលើសសម្ពាធឈាមច្រើនតេធ្វើឲ្យមានជំងឺតម្រងនោម។ កាកសំណល់អាចនឹងកើនឡើងរហូតដល់កម្រិតមួយគ្រោះថ្នាក់ដោយសារតែតម្រងនោមមិនអាចធ្វើការច្រោះជាតិពុលពីក្នុងឈាមបានល្អ។ ដូច្នេះវាអាចធ្វើឲ្យរាងកាយត្រជាក់ និងបង្កជាបញ្ហាផ្សេងៗទៀតក្រៅពីជំងឺផ្តាសាយ។
ជំងឺទឹកនោមផ្អែមប្រភេទទី២
បើសិនជាអ្នកមានជំងឺនេះ អ្នកក៏ប្រហែលជាមានការកង្វះគ្រាប់ឈាម និងបញ្ហាជាច្រើនក្នុងតម្រងនោម និងរបត់ឈាមរត់ផងដែរ ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ត្រជាក់ៗ។ ការខូចសរសៃប្រសាទដោយសារជំងឺទឹកនោមផ្អែមក៏អាចធ្វើឲ្យអ្នកក្តៅខ្លួន និងគ្រុនផងដែរ។
ជំងឺសរសៃឈាមចុងដៃចុងជើង
រឿងនេះកើតឡើងនៅពេលមានកំណកឈាមធ្វើឲ្យស្ទះដល់សរសៃឈាមអាក់ទែនៅចុងដៃចុងជើង។ នៅពេលជើងម្ខាងត្រជាក់ជាងម្ខាងជាពិសេសឈឺចាប់ខ្លាំង ស្ពឹក ឬខ្សោយ វាគឺជាសញ្ញាមួយនៃជំងឺនេះហើយ។ ការផ្លាស់ប្តូររបបអាហារ និងហាត់ប្រាណពេលខ្លះអាចជួយរឿងនេះបាន តែគួរតែជួបគ្រូពេទ្យជាមុនសិន។
ញ៉ាំវីតាមីន B12 មិនគ្រប់គ្រាន់
វាអាចធ្វើឲ្យកើតជាជំងឺកង្វះគ្រាប់ឈាមបាន ដែលអាចធ្វើឲ្យអ្នកមានជំងឺផ្តាសាយ។ អ្នកអាចទទួលបានវីតាមីន B12 បានដោយការញ៉ាំសាច់មាន់ ស៊ុត និងត្រី។ ចូរចាំថា អ្នកប្រហែលជាទទួលបានវីតាមីននេះមិនគ្រប់គ្រាន់ដែរទោះបីជាអ្នកញ៉ាំអាហារមានវីតាមីននេះច្រើនហើយក៏ដោយ។ អ្នកខ្លះមានបញ្ហាលើការបឺតស្រូបវីតាមីននេះទៀតដោយសារតែមានជំងឺក្នុងខ្លួន ឬកំពុងតែប្រើថ្នាំព្យាបាលជំងឺណាមួយ។
ញ៉ាំជាតិដែកមិនគ្រប់គ្រាន់
ការដែលកង្វះគ្រាប់ឈាមដោយសារមានជាតិដែកមិនគ្រប់គ្រាន់អាចធ្វើឲ្យអ្នកងាយនឹងកើតជំងឺផ្តាសាយណាស់។ វាអាចបង្កឡើងដោយសារការបាត់បង់ឈាម របបអាហារមិនគ្រប់គ្រាន់ ឬដោយសារតែរាងកាយមិនអាចបឺតស្រូបជីវជាតិមួយនេះបាន។ ប្រភពជាតិដែកដ៏ល្អបំផុតគឺ សាច់ក្រហម ប៉ុន្តែវាក៏មានក្នុងសាច់បក្សី សាច់ជ្រូក និងត្រីដែរ។ ក្រៅពីនេះវាក៏មានក្នុងបន្លែពណ៌បៃតងទៀតដែរ។
ការប្រើប្រាស់ថ្នាំ
ថ្នាំមួយចំនួនប្រហែលជាធ្វើឲ្យអ្នកមានអារម្មណ៍ត្រជាក់ៗជាផលវិបាករបស់វា ដូចជាថ្នាំ Beta-blocker ដែលជួយឲ្យបេះដូងសម្រាក និងកុំឲ្យផលិតសារធាតុគ្រោះថ្នាក់ក្នុងការឆ្លើយតបនឹងជំងឺបេះដូង។ ប៉ុន្តែអ្នកប្រហែលជាមានអារម្មណ៍វិលមុខ អស់កម្លាំង ចង្អោ និងត្រជាក់ចុងដៃចុងជើងដែឬ។
ញ៉ាំគ្រឿងស្រវឹង
អ្នកប្រហែលជាមានអារម្មណ៍ថាក្តៅក្នុងខ្លួននៅពេលញ៉ាំគ្រឿងស្រវឹងដំបូងៗដោយសារតែវាធ្វើឲ្យសរសៃឈាមរីកធំ និងមានលំហូរឈាមច្រើននៅក្រោមស្បែក។ ប៉ុន្តែសីតុណ្ហភាពក្នុងរាងកាយអាចនឹងធ្លាក់ចុះដើម្បីកម្តៅដល់ស្បែកវិញ។ គ្រឿងស្រវឹងក៏ធ្វើឲ្យខួរក្បាលពិបាកសម្របសម្រួលសីតុណ្ហភាពដែរ។ ក្នុងករណីអាកាសធាតុត្រជាក់ វាអាចធ្វើឲ្យអ្នកត្រជាក់ដល់កម្រិតគ្រោះថ្នាក់បាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com