ការអប់រំ​ពី​ការ​លាងដៃ​នឺង​សាប៊ូ​នៅក្នុង​សាលារៀន​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល​(GAIS)
អត្ថបទពាណិជ្ជកម្ម
ការអប់រំ​ពី​ការ​លាងដៃ​នឺង​សាប៊ូ​នៅក្នុង​សាលារៀន​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល​(GAIS)
14, Feb 2018 , 4:28 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖ ការថែរក្សា​ដៃ​ឲ្យ​ស្អាត​គឺជា​ជំហាន​មួយ​សំខាន់បំផុត ដែល​យើង​អាចធ្វើ​ដើម្បី​ចៀសវាង​ការឆ្លង​មេរោគ​និង​ការចម្លង​មេរោគ​ទៅ​អ្នកដទៃ​។ ជំងឺ​និង​លក្ខ​ខ័​ណ្ឌ​ជាច្រើន​កើតឡើង​ពី​ការ​មិនបាន​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​។ 
 
​កុមារ​តែងតែ​ប៉ះ​ភ្នែក  ច្រមុះ​និង​មាត់​របស់​ពួកគេ​ដោយ​មិនបាន​ដឹងខ្លួន​ឡើយ​។ មេរោគ​អាច​ចូលក្នុង​រាងកាយ​តាមរយៈ​ភ្នែក ច្រមុះ និង​មាត់​ហើយ​ធ្វើឱ្យ​កុមារ​ឈឺ​។ មេរោគ​ដែល​បណ្តាលមកពី​ដៃ​មិន​ស្អាត អាច​ចូលក្នុង​អាហារ និង​ភេសជ្ជៈ​នៅពេលដែល​នរណាម្នាក់​រៀ​ប​ចំ ប៉ះពាល់ ឬក៏​ប្រើស​ប្រា​ស់វា ។ មេរោគ​អាច​ពង្រីក​ខ្លួន​កាន់តែច្រើន​នៅពេលដែល​វា​ចូលទៅក្នុង​អាហារ​ឬ​ភេសជ្ជ​:​ទាំងនោះ​។



​មេរោគ​ដែល​បណ្តាលមកពី​ដៃ​មិន​ស្អាត អាច​ចម្លង​ពី​វត្ថុ​មួយ​ទៅ​វត្ថុ​ដ៏​ទៃ​ផ្សេងទៀត​តាមរយ​:៖ ក្រដាស លើ​តុ ឬ តុ​ក្ត​តារ និង​វត្ថុ​ផ្សេងៗ​ទៀត​។ ការលាង​សម្អាត​មេរោគ​ចេញ​តាមរយៈ​ការលាង​ដៃ អាចជួយ​ការពារ​ជម្ងឺរាគ និង​ការឆ្លង​មេរោគ​តាមផ្លូវ​ដង្ហើម ហើយ​អាចជួយ​ការពារ​ការឆ្លង​នៃ​មេរោគ​លើ​ស្បែក និង​ភ្នែក​ផងដែរ​។​




  
​តើ​នឹងមាន​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​មិន​លាងដៃ​?
​ក្មេងៗ​អាច​ចម្លង​ខ្លួន​ពួកគេ​ជាមួយ​មេរោគ​ទាំងនេះ ដោយ​ការ​ប៉ះ​ភ្នែក​ច្រមុះ​ឬ​មាត់​របស់​ពួកគេ​។ ទោះបីជា​យ៉ាងណា​ដ៏​ដោយ​វា​មិនអាច​ទៅរួច​ទេ​ដែលថា រក្សា​ដៃ​របស់​ក្មេងៗ​ឲ្យ​ស្អាត​គ្មាន​មេរោគ​២៤​ម៉ោង​នោះ ដូច្នេះ​ការលាង​ដៃ​ឱ្យបាន​ញឹកញាប់ អាចជួយ​កម្ចាត់​ការឆ្លង​បាក់តេរី វីរុស និង​មេរោគ​ផ្សេងៗ​ទៀត​ដែល​មើល​និង​ភ្នែក​មិនឃើញ​។ ខាងក្រោម​នេះ​គឺជា ៧ ជំហាន​នៃ​ការ​លាងដៃ​របស់​អ្នក​ឲ្យ​បាន​ស្អាត​ល្អ​៖
១-​សើម​ដៃ​របស់​អ្នកជា​មួយ​ទឹក​។​
២-​លាប​សាប៊ូដុំ សាប៊ូ​រាវ ឬ​សាប៊ូម្សៅ​ទៅក្នុង​ដៃ​។​
៣-​ដុស​វា​ឱ្យ​គ្រប់កន្លែង​នៃ​ប្រអប់ដៃ​បានល្អ​។​
៤-​លាងជម្រះ​ឱ្យបាន​ល្អ​។​
៥-​ជូ​តដៃ​អ្នក​ជាមួយ​កន្សែង​ស្អាត ឬ​ខ្យល់​ស​ម្ងួ​ត​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 61734 [1] => 69 [2] => ការអប់រំ​ពី​ការ​លាងដៃ​នឺង​សាប៊ូ​នៅក្នុង​សាលារៀន​អន្តរជាតិ​ហ្គ្រី​ន​អេប​ផល​(GAIS) [3] => content [4] => [5] => [6] => 113 [7] => 0 [8] => )