Cahill សោកស្តាយ​ចំពោះ​ការចូលនិវត្តន៍​របស់ Mason ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្លួន​

កីឡាអន្តរជាតិ
អន្តរជាតិ
Cahill សោកស្តាយ​ចំពោះ​ការចូលនិវត្តន៍​របស់ Mason ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្លួន​
14, Feb 2018 , 8:19 pm         2972
រូបភាព
 Gary Cahill ខ្សែការពារ​របស់​តោ​ខៀវ Chelsea មាន​អារម្មណ៍​សោកស្តាយ​យ៉ាងខ្លាំង​ក្រោយ​លឺដំណឹង​ថា Ryan Mason ខ្សែបម្រើ Hull City សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​នៅ​ថ្ងៃ​អង្គារ​ទី ១៣ ខែកុម្ភៈ ដោយសារ​ប្រេះ​ឆ្អឹងលលាដ៍ក្បាល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស វ័យ​ទើប​២៦​ឆ្នាំ​រូបនេះ​ប្រេះ​លលាដ៍ក្បាល ព្រោះ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ​ជាមួយ Cahill ក្នុងអំឡុង​ការប្រកួត​នៅ​ទឹកដី Stamford Bridge កាលពី​ខែមករា​ឆ្នាំ ២០១៧ ហើយ​ក៏បាន​ដួលសន្លប់​នៅលើ​ទីលាន​ភ្លាមៗ​តែម្តង និង​មិនបាន​លេង​តាំងពី​ពេល​នោះមក​។​



«​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​នៅពេល​លឺ​ព័ត៌មាន​អំពី Mason នៅថ្ងៃនេះ​»​។ នេះ​ជាការ​លើកឡើង​របស់ Cahill នៅលើ​បណ្តាញ​សង្គម Tweeter ហើយ​បន្ថែមទៀតថា​៖«
"​ការប្រកួតប្រជែង​នៅលើ​ទីលាន​គឺជា​អ្វីដែល​យើង​បានធ្វើ​រាប់ពាន់​ដង​មកហើយ ហើយ​អ្វី​ទាំងអស​ល់​នោះ​វា​ក៏បានផ្តល់​ផលវិបាក​សម្រាប់​កីឡាករ​អាជីព​លំដាប់​កំពូល​ដូចជា Ryan នេះដែរ​។ សូម​ផ្ញើ​ការស្រឡាញ់​របស់ខ្ញុំ​ទាំងអស់​ទៅ Mason និង​ក្រុមគ្រួសារ​របស់គាត់ ហើយ​ជូនពរ​គាត់​ទទួលបាន​អ្វី​គ្រប់យ៉ាង​សម្រាប់​ពេលអនាគត​»​។​



Mason បាន​ផ្ទេរ​ពី Tottenham Hotspur ទៅ​ចូលរួម​ជាមួយ Hull City កាលពី​ខែសីហា ឆ្នាំ ២០១៦ ក្នុងតម្លៃ​ខ្លួន ១៣​លាន​ផោន (១៨​លាន​ដុល្លារ​អាមេរិក​) និង​ធ្លាប់​ជាប់​ជម្រើសជាតិ​អង់គ្លេស​មួយ​លើក​ដែរ កាលពី​ខែមីនា ឆ្នាំ​២០១៥ នៅពេល​ស្មើ​ជាមួយ​អ៊ីតាលី ១-១៕


Tag:
 បាល់ទាត់​
  ចូលនិវត្តន៍​
  Gary Cahill
  Ryan Mason
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1314next