ជាតិ
វីដេអូ
អង្គារសិល្ប៍១ដើម មានតម្លៃរហូតដល់៥០០ដុល្លារ!
× ភ្នំពេញ៖ ដើមអង្គារសិល្ប៍ ត្រូវបានដាក់តាំងលក់ព្រោងព្រាត នៅមុនពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម។ ដើមអង្គារសិល្ប៍ក្នុងមួយដើមមានតម្លៃពី១០ដុល្លារ រហូតដល់រាប់រយដុល្លារ។ អ្នកស្រី តាល់ ស្រីមុំ ជាអាជីវករលក់ដើមអង្គារសិល្ប៍ បានប្រាប់សារព័ត៌មានថ្មីៗថា ក្នុងរដូវចូលឆ្នាំចិននេះ អ្នកស្រីបាននាំយកអង្គារសិល្ប៍ជាង ១០០ដើម ពីខេត្តពោធិ៍សាត់ ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ បើតាមអ្នកស្រី ស្រីមុំ ក្នុងចំណោមផ្កាជាង១០០ដើមនេះ មានប្រភេទដើមអង្គារសិល្ប៍ល្អចំនួន៣ដើម ដែលអាចលក់បានក្នុងតម្លៃ ២០០ដុល្លារ។ នេះគ្រាន់តែជាតម្លៃ នៅទីតាំងរបស់អ្នកស្រីតែប៉ុណ្ណោះ។ អាជីវកររូបនេះ បញ្ជាក់ទៀតថា នៅកន្លែងផ្សេង ដើមអង្គារសិល្ប៍មួយដើម មានតម្លៃរហូតដល់៥០០ដុល្លារ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
Tag:
ដើមអង្គារសិល្ប៍
ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com