ជាតិ
ទិញ​ជ្រូក​ខ្វៃ ស្វាគមន៍​សុនខ​មាស​!
15, Feb 2018 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​កុងស៊ី​ហ្វា​ឆាយ​! សួស្តី​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន និង​វៀតណាម​! ហេង​ចូល​ហេង​! ឆ្នាំ​ថ្មី ឆ្នាំច ដែល​តំណាង​ដោយ សុនខ​មាស នឹង​នាំ​អ្នក​ជួបតែ​លាភ​សំណាង និង​រាសី​ខ្ពស់ត្រដែត ពេញ​មួយឆ្នាំ​។ ប៉ុន្តែ​សូមកុំ​ភ្លេច​សំណែន​ជ្រូក​ខ្វៃ​!



​ជ្រូក​ខ្វៃ គឺជា​អាហារ​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការ​សែន​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកុម្ភៈ នេះ​។ របរ​លក់​ជ្រូក​ខ្វៃ ទទួលបាន​ចំណូល​កាក់កប​យ៉ាងខ្លាំង ដោយ​អាជីវករ​មួយចំនួន​អាច​លក់បាន​ពី​២០ ទៅ​ប្រមាណ​៣០​ក្បាល​ក្នុង​មួយថ្ងៃ​។​

​បើតាម​តម្លៃ​ដែល​សារព័ត៌មាន​ទទួលបាន សាច់​មួយ​គីឡូក្រាម មានតម្លៃ​ចាប់ពី​៤​ម៉ឺន​រៀល​ឡើងទៅ រីឯ​តម្លៃ​ជ្រូក​ទាំងមូល មានតម្លៃ​ចន្លោះ​ពី​៣០​ម៉ឺន​រៀល រហូតដល់​ទៅជា​ង​១​លាន​រៀល (​ពោល​ចន្លោះ​ពី​៧០ ទៅ​៣០០​ដុល្លារ​អាមេរិក​) ទៅតាម​ទំហំ​ជ្រូក​។​

​ទស្សនា​ទិដ្ឋភាព​អាជីវកម្ម​ជ្រូក​ខ្វៃ​នៅតាម​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​៖



























Tag:
 ចូលឆ្នាំ​ចិន​
  ជ្រូក​ខ្វៃ
© រក្សាសិទ្ធិដោយ thmeythmey.com