ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា​៤​នេះ នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន​ធ្លាក់ចុះ​ខ្លាំង​
15, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​ធ្លាក់ចុះ​ខ្លាំង អ្នក​គួរតែ​ប្រយ័ត្ន​ពី​ចំណុច​ទាំងឡាយ​ខាងក្រោម​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ក្រោយ​ពេលដែល​អ្នក​ឈប់​ឲ្យ​កូនបៅ​ទឹកដោះ ឬ​ទឹកដោះគោ អ្នក​គួរតែ​ឲ្យ​កូន​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ទើប​កូន​មិន​បាក់កម្លាំង​។ ដូចនេះ ប្រព័ន្ធ​ការងារ​រាងកាយ​របស់គេ​ក៏​រឹងមាំ​ផងដែរ​។​

2.    អ្នក​គួរតែ​ឲ្យ​កូន​គេង​ឲ្យ​គ្រប់​ម៉ោង ព្រោះ​បើ​កូន​តែងតែ​គេង​តិច នោះ​នឹង​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន​ខ្លាំងណាស់​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ងាយ​កើត​ជំងឺ​ជាទីបំផុត​។​

3.    អ្នក​គួរតែ​នាំ​កូន​ចេញ​ក្រៅ​ដើរលេង​ខ្លះ ដោយ​មិនគួរ​ឲ្យ​កូន​នៅតែ​ក្នុងផ្ទះ មិន​កម្រើក​នោះទេ ព្រោះ​បើ​កូន​មិន​ធ្វើ​ចលនា វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​កូន​ខ្លាំងណាស់​។

4.    អ្នក​មិនគួរ​ឲ្យ​កូន​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស ដោយ​គ្មាន​វេជ្ជបញ្ជា​នោះទេ​។ ជាពិសេស អ្នក​មិនគួរ​ឲ្យ​កូន​អនាម័យ​ខ្លាំង​ជ្រុល​ពេក​នោះទេ ព្រោះ​នៅពេលដែល​កូន​ប៉ះ​ត្រូវ​របស់​ដែល​គ្មាន​អនាម័យ​តែ​បន្តិច នឹង​អាចធ្វើ​ឲ្យ​កូន​ងាយ​ឈឺ​ជាទីបំផុត ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​មិនអាច​ការពារ​បានឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com