ពីនេះ ពីនោះ
អ្វី​ទៅជា​«​ភាព​ស្រអាប់​របស់​ផែនដី​»?
17, Feb 2018 , 11:20 am        
រូបភាព
​ពាក្យ «​ភាព​ស្រអាប់​របស់​ផែនដី​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។



​ពាក្យ «​ភាព​ស្រអាប់​របស់​ផែនដី​» (Global dimming)​ជា​ភាព​ថយចុះ​នៃ​ពន្លឺ​រំភាយ​រស្មី​ព្រះអាទិត្យ​សាយភាយ​នៅលើ​ផ្ទៃផែនដី​ដែល​បណ្តាល មកពី​កំណើន​ខ្លាំង​នៃ​ឧស្ម័ន​កាបូ​និក​សមមូល​និង​ចុណ្ណភាគ​ក្នុង​អាកាស​។ ឧទាហរណ៍​៖  ភាព​ស្រអាប់​របស់​ផែនដី​បានកើត​មាន​រវាង​ពី​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ​១៩៩០​។ 
 
ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com