ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឡើងទៅកាន់ភ្នំឱរ៉ាល់ បានកើនឡើងកាន់តែច្រើន បន្ទាប់ពីកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅដល់ ដើម្បីផ្សព្វផ្សាយពីសក្តានុពលនៅទីនោះ តាមរយៈបណ្តាញព័ត៌មានអេឡិកចត្រូនិច ThmeyThmey និង Fresh News ។
បន្ទាប់ពីកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានបំពេញបេសកកម្មរបស់ខ្លួនឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ និងបានបង្ហាញពីសម្រស់ធម្មជាតិ អាកាសធាតុដ៏សែនមនោរម្យនៅទីនោះ តាមរយៈសារព័ត៌មានអេឡិកចត្រូនិច ThmeyThmey និង Fresh News បានអន្ទងដួងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន បានឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។
តាមរយៈលោក ឈឺន ឆីម ប្រធានក្រុមនាំភ្ញៀវឡើងលេងលើភ្នំឱរ៉ាល់ ដែលមានកម្ពស់ ១,៨១៣ម៉ែត្រនោះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ចាប់តាំងពីដើមខែកុម្ភៈ មក ពោលគឺនៅក្រោយបេសកកម្មរបស់ « Mercedes-Benz និងកំណប់អាថ៌កំបាំង» មានអ្នកទេសចរជាជនជាតិខ្មែរ និងបរទេសសរុប៨ក្រុម ស្មើនឹង ៤៦នាក់ ក្នុងនោះបរទេស ២១នាក់ បានឡើងទៅលេងភ្នំឱរ៉ាល់។
អ្នកបន្តអាជីពឡើងភ្នំពីឱពុកមារូបនេះបានបន្តថា ចំនួនអ្នកចាប់អារម្មណ៍ឡើងទៅកាន់ភ្នំឱរ៉ាល់ ហាក់មានចំនួនច្រើនជាងមុន បន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយ។ ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ដោយបន្លឺសំឡេងសើចតិចៗ បង្ហាញពីភាពសប្បាយរីករាយផុសចេញពីក្នុងបេះដូងមកនោះលោក បានគូសបញ្ជាក់យ៉ាងដូច្នេះ «បាទបងបងប្អូនគាត់ចាប់អារម្មណ៍ឡើងភ្នំច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ប្រហែលមកពីបងៗបានផ្សព្វផ្សាយទើបបងប្អូនគាត់ចាប់អារម្មណ៍ឡើងភ្នំច្រើនជាងមុន។ ខ្ញុំបានចាត់ចែងបងប្អូនក្នុងភូមិជាច្រើនក្រុម ដើម្បីជូនពួកគាត់ឡើងទៅលើភ្នំ»។
ប្រធានក្រុមនាំភ្ញៀវឡើងភ្នំរូបនេះ ធ្លាប់បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ក្នុងពេលដែលក្រុមការងារ «Mercedes-Banz និងកំណប់អាថ៌កំបាំង» ឡើងទៅកាន់ភ្នំឱរ៉ាល់នៅចុងខែមករា កន្លងទៅ ថា របរជូនភ្ញៀវឡើងទៅកាន់ភ្នំឱរ៉ាល់នេះ បានធ្វើឲ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងភូមិ ជាប់ជើងភ្នំឱរ៉ាល់ គឺភូមិស្រែកិន មានជីវភាពល្អប្រសើរជាងមុន ហើយបាននាំឲ្យពួកគាត់ឈប់ប្រកបរបរកាប់ឈើតាមជើងភ្នំផងដែរ។
បុរសវ័យ៣៨ឆ្នាំ សក់រួញអង្គាដីនេះ បានអះអាងបន្តថា ក្រៅពីរកបានកម្រៃពីការជូនភ្ញៀវឡើងភ្នំក្នុងមួយថ្ងៃតម្លៃប្រមាណ ៣៥ដុល្លារហើយនោះ ពួកគាត់ថែមទាំងរកចំណូលបានពីការលក់ម្ហូបអាហារជូនថែមទៀងផង។ អ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់រយៈ១៤ឆ្នាំមកហើយនេះ បានលួចបង្ហើបទៀតថា ក្នុងមួយខែគាត់អាចរកចំណូលជាមធ្យមប្រមាណជា ១ពាន់ដុល្លារ។
មិនត្រឹមតែរូបលោកជាអ្នកជូនភ្ញៀវ និងលក់ម្ហូបអាហារឲ្យភ្ញៀវទេ ដែលទទួលបានផលពីភ្ញៀវដែលចូលចិត្តឡើងភ្នំឱរ៉ាល់នោះ បងប្អូនប្រជាពលរដ្ឋដទៃក៏ទទួលបានផលដែរ តាមរយៈការចិញ្ចឹមសត្វ និងដាំបន្លែសម្រាប់ធ្វើម្ហូបអាហារជូនភ្ញៀវ។
ដំណើរ ឡើងទៅកាន់កំពូលភ្នំឱរ៉ាល់ របស់កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ក៏ទទួលបានការកោតសរសើរពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។ លោក ថោង ខុន បានចាត់ទុកការធ្វើដំណើរទៅដល់កំពូលភ្នំឱរ៉ាល់ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅតំបន់នោះ គឺជាការរួមចំណែកផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍របស់កម្ពុជា ហើយក៏ជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជើងភ្នំឱរ៉ាល់ផងដែរ។
ទោះបីកិត្តិនាមដ៏ល្បាញល្បី និងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល នៃភ្នំឱរ៉ាល់ ដែលមានចំងាយប្រមាណ១៦០គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះ មានភាពទាក់ទាញអ្នកទេសចរយ៉ាងណាក្តី តែស្ថានភាពផ្លូវពីថ្នល់ជាតិចូលទៅកាន់ជើងភ្នំ មានប្រវ៉ែងជាង២០គីឡូម៉ែត្រ មានស្ថានភាពដ៏សែនលំបាក គឺជាឧបសគ្គមួយនាំឲ្យភ្ញៀវរារែកចិត្ត។
លោក ឆីម តំណាងប្រជាពលរដ្ឋ នៅតែទទូចសុំឲ្យមានការជួយសាងសង់ផ្លូវ ពីថ្នល់ជាតិទៅកាន់ភូមិស្ថានប្រជាពលរដ្ឋប្រវែងជិត ២០គីឡូម៉ែត្រឲ្យបានល្អប្រសើរ ដើម្បីរួមចំណែកជួយសម្រួល និងទាក់ទាញភ្ញៀវទេសចរ ឲ្យឡើងទៅកាន់ភ្នំឱរ៉ាល់កាន់តែច្រើនថែមទៀត។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» រៀបចំឡើងដោយក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុនចែកចាយរថយន្តដ៏ល្បីនៅលើពិភពលោករបស់អាល្លឺម៉ង់ គឺរថយន្ត Mercedes Benz បានសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និង Fresh News បាននាំគ្នាបំបែកកំណត់ត្រាឡើងទៅកាន់ភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។ ភ្នំនេះស្ថិតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណតែ ១៦០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»
១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ 017 222 978 ។
៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។
៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទឹកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕