ជាតិ
ពីនេះ ពីនោះ
តើ «អ៊ីសូតូបលោកធាតុ» មានន័យដូចម្ដេច?
× ពាក្យ «អ៊ីសូតូបលោកធាតុ» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
ពាក្យ «អ៊ីសូតូបលោកធាតុ» (Cosmogenic radioisotopes) អ៊ីសូតូបកម្រដែលត្រូវបានបង្កើតឡើងនៅពេលរស្មីថាមពលលោកធាតុកម្រិតខ្ពស់ មានអន្ដរកម្មជាមួយណ្វៃយ៉ូនៃអាតូមដែលមាននៅកន្លែងដើមតាមធម្មជាតិ។
អ៊ីសូតូបលោកធាតុត្រូវបានប្រើជាញឹកញាប់សម្រាប់ចង្អុលបង្ហាញសកម្មភាពម៉ាញេទិករបស់ព្រះអាទិត្យ(អាចកាត់បន្ថយរស្មីលោកធាតុ)ឬជាសារធាតុកម្រដែលបញ្ជូនក្នុងបរិយាកាស។ អ៊ីសូតូបលោកធាតុក៏ត្រូវបានហៅថាណ្វៃយ៉ូលោកធាតុ។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកាសធាតុ (Lexicon of Climate Change) ដែលបោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com