ជាតិ
សង្គមជាតិ
ក្នុងខែមករា អាជ្ញាធរឃាត់មនុស្សជាង១៥០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
× ភ្នំពេញ៖ នៅក្នុងខែមករា ឆ្នាំ២០១៨ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប៧០៦ករណី និងឃាត់ខ្លួនមនុស្សបាន ចំនួន១៥២៨នាក់ ក្នុងនោះមានស្រី១២៦នាក់។ នេះបើតាម គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលនេះ ឲ្យដឹងទៀតថា ក្នុងចំណោមមនុស្សដែលត្រូវបានឃាត់ខ្លួន មានជនបរទេស ២៧នាក់ មាន៣សញ្ជាតិ។ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ អាជ្ញាធររឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង១១គីឡូក្រាម កញ្ឆាក្រៀមជាង១៦គីឡូក្រាម និង១៦,២៧០ដើម ឃាត់រថយន្ដបានចំនួន ១២គ្រឿង ម៉ូតូ២២១គ្រឿង ទូរសព្ទ៦០០គ្រឿង ជញ្ជីង៣០គ្រឿង អាវុធវែងខ្លី១០ដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com