ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំ​ចិន​៖ ទេសចរ​ជាង​៣៧​ម៉ឺន​នាក់​ទៅ​កម្សាន្ត នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ
19, Feb 2018 , 7:19 pm        
រូបភាព
ដោយ:
​រយៈពេល​៤​ថ្ងៃ នៃ​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​កន្លងទៅ បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា ទទួលបាន​ទេសចរ​ជាតិ និង​អន្តរជាតិ ជាង​៣៧​ម៉ឺន​នាក់​។ ក្នុងនោះ ខេត្ត​ព្រះ​សី​ហុ​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង​៨​ម៉ឺន​នាក់ ខេត្ត​កែប​ជាង​១០​ម៉ឺន​នាក់ កោះកុង​ជាង ៥​ម៉ឺន​នាក់ និង​ខេត្តកំពត​ជាង ១០​ម៉ឺន​នាក់​។



​យោងតាម​របាយការណ៍​ទេសចរណ៍ ពី​មន្ទីរ​ទេសចរណ៍​នៃ​បណ្តា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​របស់​កម្ពុជា មាន​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង​៣៧​ម៉ឺន បាន​ទៅ​កម្សាន្ត​តាម​តំបន់ឆ្នេរ​សមុទ្រ តំបន់​កោះ និង​តាម​រមណីយដ្ឋាន​ធម្មជាតិ​នានា​។



​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែល​ស្រង់​សម្ដី​ដោយ នគរបាលជាតិ បាន​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ៨៨,០០០​នាក់ កើនឡើង ៦.៥០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ។

​ចំណែកឯ​ខេត្ត​កែប​វិញ ទទួលបាន​ទេសចរ​ជាតិ និង​អន្តរជាតិ​សរុប​ជាង ១០​ម៉ឺន​នាក់ និង​កើនឡើង​ជាង​៦​ភាគរយ​ដែរ ខណៈ​ខេត្តកំពត មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង​១២​ម៉ឺន​នាក់ កើនឡើង​ជាង​៥០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ ។​



​ដោយឡែក​ខេត្តកោះកុង ក៏​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​យ៉ាង​កុះករ​ដែរ នាឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នេះ គឺ​ប្រមាណ ៥៤,០០០​នាក់​។ នេះ​បើតាម លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​៕






Tag:
 ចូលឆ្នាំ​ចិន​
 ​ទេសចរណ៍​
 ​ភ្ញៀវទេសចរ​
 ​ព្រះសីហនុ​
 ​កែប​
 ​កំពត​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com