រថយន្ត
អន្តរជាតិ
ថៃ​កំណត់​ឲ្យ​បើក​លឿន​បំផុត​តែ​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នៅ​ក្រុង​បាងកក​
19, Feb 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​អាជ្ញាធរ​ប៉ូលិស​ថៃ បាន​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ថ្មី​ទាក់ទង​នឹង​ល្បឿន​បើកបរ​នៅតាម​បណ្តា​ផ្លូវ​ក្នុង​ក្រុង​បាងកក​។ បើតាម​ការផ្សាយ​របស់ Royal Gazette ល្បឿន​លឿន​បំផុត​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹមតែ​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ប៉ុណ្ណោះ​។​



​បទបញ្ជា​ដែល​ចុះហត្ថលេខា​ដោយ​ឧ​ត្ត​ម​សេនីយ៍ Jirapat Phumjit ស្នងការរង​ប៉ូលិស​ប្រចាំ​ក្រុង​បាងកក មាន​គោលដៅ​ពង្រឹង​សុវត្ថិភាព​សាធារណៈ​នៅក្នុង​ទីក្រុង​។ ការបើកបរ​នៅតាម​ផ្លូវ​សំខាន់ៗ​ចំនួន​៨ នៅ​បាងកក ដំបូង​ឡើយ ត្រូវបាន​កំណត់​លឿន​បំផុត​៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ប៉ុន្តែ​បទបញ្ជា​ថ្មី កាត់បន្ថយ​មក​ត្រឹម​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​

​នា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ថៃ​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាងខ្លាំង ជាពិសេស​នៅតាម​បណ្តា​ផ្លូវ​ដែលមាន​សាលារៀន មន្ទីរពេទ្យ និង​ទីតាំង​ដែល​សម្បូរ​ណ៍​ភ្ញៀវទេសចរ​។​

​កា​ម៉េ​រា​សុវត្ថិភាព CCTV ត្រូវបាន​បំពាក់​នៅតាម​បណ្តា​ផ្លូវ​ក្នុង​ទីក្រុង​បាងកក ដើម្បី​តាមដាន​សកម្មភាព​បើកបរ​បំពាន  មុននឹង​ឈានដល់​ការពិន័យ ដាក់ទោស​៕



© រក្សាសិទ្ធិដោយ thmeythmey.com