កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ ន័​រវេ​ស​នាំមុខ​គ្រប់​មេដាយ ខណៈ​កាណាដា​ឡើងឈរ​លើ​ហូ​ឡង់​
20, Feb 2018 , 6:46 am        
រូបភាព
កីឡាករ​កាណាដា Justin Kripps និង Alexander Kopacz ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ប្រណាំង​គាវ​ទឹកកក (Bobsleigh) ក្រោយ​ឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
កីឡាករ​កាណាដា Justin Kripps និង Alexander Kopacz ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ប្រណាំង​គាវ​ទឹកកក (Bobsleigh) ក្រោយ​ឈ្នះ​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
ដោយ: រួបរួម
​ន័​វេស​កើន​ចំនួន​មេដាយមាស​ពីរ​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ពួកគេ​បន្ត​ឈរលើ​កំពូល​តារាង ដោយមាន​ប្រៀប​លើ​អាល្លឺម៉ង់​គ្រប់​ប្រភេទ​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា ដែល​រៀបចំ​នៅ​ក្រុង​ព្យុង​ឆាង (Pyeong Chang 2018) ប្រទេស​កូរ៉េខាងត្បូង​។​

 
​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​ផងដែរ កាណាដា ឈ្នះ​មេដាយមាស​១​បន្ថែមទៀត ដែល​ធ្វើ​ចំនួន​មេដាយមាស​សរុប​មាន​៦ ប្រាក់​៥ ស្មើ ហូ​ឡង់ ប៉ុន្តែ​កាណាដា មាន​មេដាយ​សំរឹទ្ធ​៦ រីឯ​ហូ​ឡង់​មាន​២​។ អាមេរិក ស៊ុយអែត អូទ្រីស បារាំង ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង ជប៉ុន និង​ស្វី​ស ឈរ​នៅ​ទីតាំង​របស់ខ្លួន​ដដែល ខណៈ ឡេ​តូ​នី ក្លាយជា​សមាជិក​ទី​២៧ ដែល​ចូលក្នុង​តារាង​មេដាយ​។​
 
​សូម​មើល​តារាង​ចំណាត់ថ្នាក់ និង​មេដាយ​ដូចខាងក្រោម [​គិត​ត្រឹម​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ​]
 

Tag:
 អូឡាំពិកព្យុងឆាង
© រក្សាសិទ្ធិដោយ thmeythmey.com