ជាតិ
សេដ្ឋកិច្ច
ប្រេងសាំងបន្តចុះថ្លៃបន្តិចទៀត!
× តម្លៃប្រេងឥន្ធនៈលក់រាយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២២ខែកុម្ភៈ ដល់ថ្ងៃទី១ខែមីនា ធ្លាក់ចុះមកតិចតួច បើធៀបនឹង១០ថ្ងៃមុន។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រេងសាំងធម្មតាថ្លៃ ៣៨៥០ រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតថ្លៃ ៣៦០០ រៀល។ នេះជាតម្លៃអតិបរមាប្រេងឥន្ធនៈ ដែលគ្រប់ស្ថានីយទាំងអស់ មិនអាចលក់លើសតម្លៃនេះបានឡើយ។
បើធៀបនឹង ១០ថ្ងៃមុន ប្រេងសាំងធម្មតាបានធ្លាក់ថ្លៃ ១០០រៀល រីឯប្រេងម៉ាស៊ូតចុះ ១៥០រៀលក្នុងមួយលីត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com