អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូ​កា​-​កូ​ឡា បន្ត​ចូលរួម​លើកកម្ពស់ និង​ថែរក្សា​វប្បធម៌​កម្ពុជា ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​
21, Feb 2018 , 8:00 pm        
រូបភាព
ភ្នំពេញ​៖ ខណៈ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខែ្មរ កាន់តែ​ជិត​ឈានចូល​មកដល់​ក្នុង​រយៈពេល​ប្រមាណ​តែ​២​ខែ​ខាងមុខ​ទៀត​ប៉ុណ្ណោះ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​បញ្ចេញ​ការ​រចនា​កំប៉ុង​ថ្មី​សម្រាប់​ជូន​ជា​កាដូ​ដ៏​មានតម្លៃ និង​មាន​អត្ថន័យ​ដល់​អតិថិជន ក្នុងការ​ចែករំលែក ពេលវេលា​ល្អៗ ភាពសប្បាយ​រីករាយ និង​សុភមង្គល​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ​។


ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ត្រូវបាន​ប្រារព្ធ​ឡើង​ចំពេល ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​បានបញ្ចប់​រដូវ​កាល​នៃ​ការប្រមូល​ផល ហើយក៏​ជា​ពេលវេលា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​សប្បាយរីករាយ​ក្នុងការ​ទទួលបាន​ភោគផល​ពី​ការប្រឹងប្រែង​របស់ខ្លួន​ផងដែរ​។ វា ជា​ពេល​មួយ​ដែល​ប្រជាពលរដ្ឋ បាន​សម្រាក​ពី​ការងារ​ទាំងឡាយ មុននឹង​រដូវវស្សា​ឈានចូល​មកដល់​។ ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ជូនពរ​ក្រុមគ្រួសារ មិត្តភក្តិ និង​ញាតិមិត្ត ឲ្យ​ទទួលបាន​ពរជ័យ​សិរី​មង្គល ក្តី​ស្រឡាញ់ សំណាងល្អ សុខភាព​ល្អ និង​ភាព​ចម្រុងចម្រើន​។ ការ​ជូនពរ​ទាំងអស់​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ក៏​សូម​ជូនពរ​អតិថិជន​របស់ខ្លួន​នូវ​ពរជ័យ​សិរី​មង្គល​វិបុល​សុខ​ដូចគ្នានេះដែរ​។ 
 
​ក្រុមហ៊ុន កូ​កា​-​កូ​ឡា មានការ​ជឿជាក់​យ៉ាងខ្លាំង​លើ​សមត្ថភាព និង​ភាព​ច្នៃប្រឌិត​របស់​យុវជន​ខ្មែរ ដូច្នេះហើយ​ទើប​ក្រុមហ៊ុន បាន​សហការ​ជាមួយ​សិល្បករ​ខ្មែរ​៤​រូប ដែលមាន​ទេពកោសល្យ និង​ជំនាញ​ខ្ពស់ ដើម្បី​រចនា​កំប៉ុង កូ​កា​-​កូ​ឡា​។ ស្នាដៃ​សិល្បៈ​នេះ បង្ហាញ​ពី​និមិត្តសញ្ញា រចនាប័ទ្ម (​ស្ទីល​) និង​អត្ថន័យ​ខុសៗ​គ្នា​។ ស្នាដៃ​នេះ ក៏មាន​បំណង​ក្នុងការ​រំលេច​ឡើង និង​ការលើកកម្ពស់​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​សម្បូរបែប​របស់​ខ្មែរ និង​ជាការ​ជំរុញ​ឲ្យ​អតិថិជន បាន​ចែករំលែក​ពេលវេលា​នៃ​ភាពសប្បាយ​រីករាយ​ជាមួយគ្នា​ក្នុងឱកាស​ឆ្នាំ​ថ្មី​។ 
 
​ការ​រចនា​កំប៉ុង​ទាំង​៣​ម៉ូដ​នេះ បង្ហាញ​ពី​និមិត្តសញ្ញា រចនាប័ទ្ម (​ស្ទីល​) និង​អត្ថន័យ ៣​ផ្សេងគ្នា ដែល​បាន​រចនា​ឡើង​យ៉ាង​សម្រិតសម្រាំង ផ្ចិតផ្ចង់ និង​យកចិត្តទុកដាក់​ជាទីបំផុត​ពី​សិល្បករ​ខ្មែរ​៤​រូប​។ ស្នាដៃ​សិល្បៈ ទាំងនោះ​រួមមាន​៖ បេះដូង គោម​ផ្កាយ និង​ផ្កាម្លិះ​។ 
 
​លោកស្រី គង់ កុសល នាយក​ប្រចាំ​ប្រទេស​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ជា​រៀងរាល់ឆ្នាំ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ កូ​កា​-​កូ​ឡា តែងតែបាន​យកចិត្តទុកដាក់  និង​តែងតែ​ចូលរួម​អបអរ​ឆ្នាំ​ថ្មី​ជាមួយនិង​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ដែលមាន​ឈ្មោះ​ល្បី​ទូទាំង​ពិភពលោក ហើយ​មានការ​ទទួលស្គាល់​ក្នុងស្រុក យើង​តែងតែ​ខិតខំ​ចូលរួម​លើកកម្ពស់​វប្បធម៌​ខ្មែរ ចែករំលែក​ក្តី​ស្រឡាញ់ និង​សុភមង្គល​ជាមួយ​សហគមន៍ ដែល​យើង​កំពុងតែ​ប្រតិបត្តិការ​។  ដើម្បី​លើកកម្ពស់ និង​ថែរក្សា​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ខ្មែរ យើង​សង្ឃឹមថា ការ​រចនា​ថ្មី​លើ​កំប៉ុង​នេះ​នឹងធ្វើ​ឲ្យ​អតិថិជន​រីករាយ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ ក៏ដូចជា​បង្ហាញ​ពី​ការ​ជូនពរ​របស់​យើង​ទៅដល់​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​»​។    
                                                                                                      
​រូប​បេះដូង នៅលើ​កំប៉ុង កូ​កា​-​កូ​ឡា ជា​គំនិត​របស់​សិល្បករ​វ័យ ៣១​ឆ្នាំ នោះ​គឺ លោក ចាន់ សំអន ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ជំនាញ​គំនូរ​។ លោក សំអន ជឿជាក់ថា រូប​បេះដូង​តំណាង​ឲ្យ​សេចក្តីស្រឡាញ់ និង​ជា​សកម្មភាព​ក្នុងការ​ចែករំលែក​សេចក្តីស្រឡាញ់​ទៅកាន់​មិត្តភក្តិ ក្រុមគ្រួសារ និង​សាច់ញាតិ​។ ការ​រចនា​របស់លោក ពិពណ៌នា​ពី​ការបង្ហាញ​សេចក្តីស្រឡាញ់​ជាមួយ​ចលនា​របស់​អ្នករបាំ​ប្រពៃណី​។ ការ​រចនា​នេះ​មានបំណង​បំផុសស្មារតី​របស់​ប្រជាជន​កម្ពុជា​ឲ្យ​បង្ហាញ​សេចក្តីស្រឡាញ់​ទៅកាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។

ចំពោះ​ការ​រចនា​ទី​២ គឺ​រូប​គោម​ផ្កាយ ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ងៀក​ទៅរក​លោក សន ករុណា អាយុ​២៣​ឆ្នាំ​។ លោក ទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក Interior Design នៅ​សកល​វិទ្យាល័យ​វិចិត្រសិល្បៈ​។ លោក​មាន​ជំនាញ​ខាង​គំនូរ​ប្រពៃណី​ខ្មែរ និង​គំនូរ doodle​។ លោក ករុណា បាន​រចនា​រូប​គោម​ផ្កាយ និង​រូប​ដៃ​ជា​កាយវិការ​នៃ​ការ​ប្រសិទ្ធិ​ពរជ័យ​សិរី​មង្គល​វិបុល​សុខ និង​ជើងពាន​ផ្កាម្លិះ​។ ការ​រចនា​នេះ​មានបំណង​ឲ្យ​ប្រជាជន​កម្ពុជា ចែករំលែក​ការ​ជូនពរ​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ស្នាដៃ​សិល្បៈ​របស់លោក ករុណា ដែល​បានដាក់​តាំងនៅ​តាម​ជញ្ជាំង​ហាង​កាហ្វេ ហាង​ទំនិញ ការិយាល័យ និង​ភោជនីយដ្ឋាន​នានា បាន​លើកទឹកចិត្ត​មនុស្ស​ជាច្រើន​ទូទាំងប្រទេស​។ ដូច្នេះ ស្នាដៃ​ការ​រចនា​ជា​រូប​ផ្កាយ​នេះ ប្រាកដជា​ជំរុញ​ឲ្យ​អតិថិជន​របស់ កូ​កា​-​កូ​ឡា ចេះ​ចែករំលែក​ឲ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។

​សម្រាប់​ការ​រចនា​ទី​៣ និង​ចុងក្រោយ​ផងដែរ​នោះ ផ្តោតលើ​រូប​ផ្កាម្លិះ ដែលជា​ប្រភព​នៃ​សម្រស់​ដ៏​ស្រស់ត្រកាល និង​ជា​រូបតំណាង​នាំ​ឲ្យ​មាន​សំណាងល្អ និង​ភាពរុងរឿង​ដល់​ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ការ​រចនា​នេះ ធ្វើឡើង​ដោយ​សិល្បការី​ដំបូង​គេ ដែល​គូររូប​តាម​ដងផ្លូវ (urban street)   គឺ កញ្ញា ម៉ម លី​សា និង​សិល្បករ ហ្គ្រា​ហ្វី​ទី (Graffiti) រួមទាំង Urban Art Movement visionary Peap Tarr​។ រូប​ផ្កាម្លិះ​រីក ដែល​បង្កើតជា​វណ្ឌ​ដប កូ​កា​-​កូ​ឡា តំណាង​ឲ្យ​ការចែករំលែក​សំណាង និង​ភាព​រីករាយ​។ ការ​រចនា​នេះ​មានបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ជូនពរ​សំណាងល្អ​ដល់​មនុស្ស​ដែល​ពួកគេ​ស្រឡាញ់ និង​ជ្រើស​យក​កូ​កា​-​កូ​ឡា​ជា​ផ្នែក​មួយ​ក្នុងការ​ជូនពរ​សំណាងល្អ និង​ភាពរុងរឿង​ដល់​គ្នា​ទៅវិញទៅមក​។ សិល្បករ និង​សិល្បការី​ទាំង​៤​រូបនេះ ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ឥតឧបមា និង​មាន​មោទកភាព ចំពោះ​ស្នាដៃ​របស់​ពួកគេ និង​ឱកាស​ដែល​បាន​ប្រើ​ទេពកោសល្យ​ផ្ទាល់ខ្លួន​ក្នុង​ការបញ្ជូនសារ​នៃ​ក្តីសង្ឃឹម ការស្រឡាញ់ សុភមង្គល ភាព​រីករាយ និង​សំណាងល្អ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ តាមរយៈ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា នាឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​។ លើសពីនេះ​ទៀត ពួកគេ មាន​កិត្តិយស​ក្នុងការ​ចូលរួម​លើកកម្ពស់  និង​ថែរក្សា​សិល្បៈ និង​វប្បធម៌​ខ្មែរ ក៏ដូចជា​ការបង្ហាញ​ពី​ការច្នៃប្រឌិត​របស់​ប្រជាជន​កម្ពុជា​ទៅកាន់​ពិភពលោក​ទាំងមូល​។​

កំប៉ុង​ដែល​រចនា​ថ្មី មាន​តាំង​លក់​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​។ 
 

​ព័ត៌មាន​អំពី​ក្រុមហ៊ុន កូ​កា​-​កូ​ឡា​
 
​ក្រុមហ៊ុន កូ​កា​-​កូ​ឡា គឺជា​ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ធំជាងគេ​នៅលើ​ពិភពលោក​។ ក្រុមហ៊ុន​បានផ្តល់ ផលិតផល​ជាង ៥០០​ម៉ាក ដល់​ប្រទេស​ជាង ២០០​ប្រទេស​។ ក្នុងចំណោម​ម៉ាក​ដែលមាន​តម្លៃ ២១ ពាន់​លាន​ដុល្លារ​អាមេរិក យើង​មាន​ភេសជ្ជៈ​ចំនួន ១៩​មុខ ដែលមាន​ជាតិ​ស្ករ​ទាប ឬ​គ្មាន​ជាតិ​ស្ករ​សោះ ដើម្បី​កាត់បន្ថយ​ការទទួល​ទាន​ជាតិ​ស្ករ​។ ក្រៅពី​ភេសជ្ជៈ​ដែលមាន​ឈ្មោះ កូ​កា កូ​ឡា យើង​មាន​ភេសជ្ជៈ​ឈ្មោះ​ល្បីៗ​នៅលើ​ពិភពលោក   ដូចជា​៖ ភេសជ្ជៈ​ដែល​ធ្វើ​ពី​សណ្តែកសៀង​ម៉ាក AdeS  តែ​បៃតង​ម៉ាក Ayataka  ទឹកបរិសុទ្ធ​ម៉ាក Dasani ទឹក​ផ្លែឈើ និង​ទឹក Nectar ម៉ាក Del Valle Fanta កាហ្វេ​ម៉ាក Georgia  តែ និង​កាហ្វេ​ម៉ាក Gold Peak  Honest Tea ទឹក​ផ្លែឈើ​ម៉ាក Minute Maid  ភេសជ្ជៈ​កីឡា​ម៉ាក Powerade  ទឹក​ផ្លែឈើ​ម៉ាក Simply ទឹក​ម៉ាក Smartwater  Sprite ទឹក​ម៉ាក Vitaminwater និង​ទឹកដូង​ម៉ាក Zico​។
​នៅ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា យើង​យកចិត្តទុកដាក់​លើ​ការចូលរួមចំណែក​បែប​វិជ្ជមាន​ក្នុង​ពិភពលោក ។ សកម្មភាព​នេះ​ចាប់ផ្តើម​ពី​ការ​កាត់​បន្ដ​យ​សារជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ ហើយ​បន្ត​ណែនាំ​ភេសជ្ជៈ​ថ្មី​ដែលមាន​ប្រយោជន៍​។ ក្រុមហ៊ុន​យើង​ក៏​ខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ផ្តល់ឱកាស​ការងារ​ដ​ល់ស​ហការី និង​ឱកាស​សេដ្ឋកិច្ច​ដល់​គ្រប់កន្លែង​ដែល​ក្រុមហ៊ុន​យើង​ធ្វើ​ប្រតិបត្តិការ​។ ក្រុមហ៊ុន​យើង​ធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​សំបក​ដប ហើយ​បានជ្រើសរើស​បុគ្គលិក​ឲ្យ​បម្រើការ​ក្នុង​ក្រុមហ៊ុន​យើង​ចំនួន​ជាង 700,000 នាក់ ជុំវិញ​ពិភពលោក​។ 
 
​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Coca-Cola Journey នៅ www.coca-colacompany.com និង follow ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅលើ Twitter Instagram Facebook និង LinkedIn​។​
 

​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ភេសជ្ជៈ កូ​កា​-​កូ​ឡា កម្ពុជា 
 
​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (The Cambodia Beverage Company Limited) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​ទទួល​ទុនវិនិយោគ ១០០% ពី​ក្រុមហ៊ុន​វិនិយោគ កូ​កា​-​កូ​ឡា Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១00% របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា ។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុ​ជាមាន​មោទកភាព​ដែល​បាន​ផ្តាច់មុខ​លើ​ការផលិត និង​ការ​ចែកចាយ​ផលិតផល​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង ក្រុមហ៊ុន Monster Energy នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ក៏មាន​មោទកភាព​ចំពោះ​ផល​ប្រ័​ត​ដ៏​ល្អផ្តាច់គេ​លើ​ម៉ាក​ផលិតផល ដែល​យើងផលិត​វេច​ខ្ចប់ លក់ និង​ចែកចាយ​ទៅកាន់​អតិថិជន​របស់​យើង​ជា​រៀងរាល់ថ្ងៃ​។  
 
​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុ​ជាមាន​ភេសជ្ជៈ​ចំនួន 8​មុខ ដូចជា​៖ កូ​កា​-​កូ​ឡា Fanta  Sprite  Schweppes Aquarius  Samurai  Minute Maid Refresh និង​ទឹក​ពិសា Dasani៕

(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 កូ​កា​-​កូ​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com