អត្ថបទពាណិជ្ជកម្ម
កុំ​ប្រហែស​! អ្នក​លាប​ពណ៌​សក់​ហើយ​ថ្មីៗ គួរ​ដឹង​របៀប​កក់សក់​ដើម្បី​ជៀសវាង​ជួប​បញ្ហា​
23, Feb 2018 , 9:53 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ លោក​អ្នកដឹង​រួចមកហើយ​ថា ថ្នាំលាបសក់​ទោះ​មានគុណ​ភាព និង​តម្លៃ​ថ្លៃ​កម្រិត​ណាក៏ដោយ​ក៏មាន​ផ្ទុក​ទៅដោយ​ជាតិគីមី​ដែរ​។ វា​អាច​ផ្តល់នូវ​សម្រស់​ដ៏​ស្រស់ស្អាត​ដល់​អ្នក​បើ​អ្នកចេះ​ជ្រើសរើស​ពណ៌​ដែល​សាក​សម​នឹង​ទម្រង់​មុខ និង​ពណ៌​សម្បុរស្បែក ហើយ​វា​ក៏​អាច​បំផ្លាញ​សុខភាព​អ្នក​បានដែរ បើ​អ្នក​មិនដឹង​ពី​របៀប​កក់សក់​ឲ្យ​បាន​ត្រឹមត្រូវ​។
 
​អ្វី​ក៏ដោយ​តែងតែមាន​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា ដូច្នេះ​ដើម្បី​ជៀស​ផុតពី​បញ្ហា​ទាំងនោះ អ្នក​គួរ​អនុវត្តន៍​តាមរបៀប​ខាងក្រោម​នេះ ព្រោះ​សក់​របស់​អ្នកនឹង​ហូរ​ពណ៌​ដែល​លាប​មក​តាម​ទឹក រាល់ពេល​កក់ រហូត​ទាល់តែ​ជាតិ​ពណ៌​ហើរ​អស់ពី​សក់​ទើប​លែង​ហូរ​៖

១. គួរ​ពាក់​ស្រោមដៃ រាល់ពេល​អ្នកធ្វើការ​ក​ក់សក់ ដើម្បី​ចៀសវាង​ពណ៌​ប្រឡាក់​ដៃ​លាង​មិន​ងាយ​ជ្រះ ឬ​ជាតិ​ថ្នាំ​ស៊ីក្រចក​។​


 
២. រាល់ពេល​កក់សក់​អ្នក​គួរ​លាង​ស្បែកក្បាល​ឱ្យបាន​ស្អាត ទើប​មិន​ធ្វើឱ្យ​ស្បែកក្បាល​រលាក ឬ​រមាស់​ដោយសារ​ជាប់​ជាតិ​ថ្នាំ​។​

៣. គួរ​កក់សក់​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ ព្រោះ​សក់​អ្នក​ពេល​ត្រូវ​ទឹក​អ៊ុនៗ​វា​នឹង​បើក​ស្រកា​នៃ​សក់​ដោយ​ខ្លួនឯង ពេលនោះ​ហើយ​ដែល​សាប៊ូ​អាច​ជ្រៀត​ខ្លួន​បញ្ចូល​សារធាតុ​បំប៉ន​ដល់​សក់​អ្នក​បាន​គ្រប់គ្រាន់ (​ប៉ុន្តែ​គួរ​ជៀសវាង​ទឹក​មាន​កម្តៅ​ខ្លាំងពេក​)​។​

៤. ក្រោយពេល​កក់សក់​រួច គួរ​បន្ទន់​ជាមួយ​ថ្នាំ​បន្ទន់ ឬ​ថ្នាំ​អប់​ដែល​ជំនួយ​ដល់​សក់ ដើម្បីឱ្យ​សក់​មាន​សំណើម និង​ទន់​ល្អ​។​


 
៥. មិនគួរ​ធ្វើ​ម៉ូត​សក់​ញឹកញាប់ និង​ឲ្យ​សក់​ត្រូវ​កម្តៅ​ខ្លាំង ព្រោះ​សក់​អ្នក​បន្ទាប់ពី​លាប​ពណ៌​រួច​វា​ត្រូវការ​ពេលវេលា​ថែទាំ​មួយរយៈ ដើម្បី​ឲ្យ​សុខភាព​សក់​បាន​រឹងមាំ​ឡើងវិញ​។​



៦. កុំ​ឧស្សាហ៍​កក់សក់​ញឹក​ពេក ព្រោះ​សក់​របស់​អ្នក​ទើបតែ​ជួប​ជាមួយនឹង​ជាតិគីមី វា​នៅមាន​សភាព​ទន់ខ្សោយ ដូច្នេះ​អ្នក​គួរ​ទុក​វា​៣-៤​ថ្ងៃ​ដើម្បី​ឲ្យ​ចេញ​ប្រេង​ធម្មជាតិ​របស់​សក់ ដែល​ប្រេង​នេះ​មាន​សារៈសំខាន់ និង​គុណប្រយោជន៍​ច្រើន​ដល់​សក់​អ្នក​។​


 
​នាំមក​ជូន​ដោយ ក្រុមហ៊ុន Serge Comtesse Co.,Ltd ដែលជា​ក្រុមហ៊ុន​តែមួយគត់​នៅ​កម្ពុជា ដែល​ទទួលបាន​សិទ្ធ​លក់​និង​ចែកចាយ​ស្របច្បាប់​នូវ​រាល់​ផលិតផល Schwarzkopf Professional ។


 
​ដូច្នេះ បើ​ចង់បាន​ផលិតផល​ពិត​១០០​ភាគរយ លោកអ្នក​អាច​ស្វែងរក​ទិញ​បាន​តាម​អាសយដ្ឋាន​ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​

​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com