កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ព្យុង​ឆាង​៖ អត្ត​ព​លិ​ក​រុស្ស៊ី​វ័យ​១៥​ឆ្នាំ​ឈ្នះ​មេដាយមាស​លើកដំបូង
23, Feb 2018 , 12:46 pm        
រូបភាព
​កីឡាការិនី​ពី​រុស្ស៊ី Zagitova (ស្តាំ) និង កីឡាការិនី Evgenia Medvedeva បានឈ្នះមេដាយមាស និង​ប្រាក់ លើ​វិញ្ញាសា​សម្តែង​ជិះ​ស្គី​លើទឹក​កក (Figure Skating)។ រូបថត AFP
​កីឡាការិនី​ពី​រុស្ស៊ី Zagitova (ស្តាំ) និង កីឡាការិនី Evgenia Medvedeva បានឈ្នះមេដាយមាស និង​ប្រាក់ លើ​វិញ្ញាសា​សម្តែង​ជិះ​ស្គី​លើទឹក​កក (Figure Skating)។ រូបថត AFP
​អត្ត​ព​លិ​ក​រុស្ស៊ី​នាង Alina Zagitova ឈ្នះ​មេដាយមាស​លើកដំបូង​នៅ​ថ្ងៃ​សុក្រ​ទី​២៣ ខែកុម្ភៈ​នេះ ក្នុង​ព្រឹត្តិការ​ណ៍កីឡា​អូឡាំពិក​រដូវរងា នៅ​ក្រុង​ព្យុង​ឆាង (Pyeong Chang 2018) ប្រទេស​កូរ៉េខាងត្បូង​។​


 
​កីឡាការិនី​ពី​រុស្ស៊ី Zagitova ដែលមាន​វ័យ​១៥​ឆ្នាំ​បាន​ប្រកួតប្រជែង​លើ​វិញ្ញាសា​សម្តែង​ជិះ​ស្គី​លើទឹក​កក (Figure Skating) ដោយ​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ពោលគឺ​ឈ​រលើ​មិត្ត​រួម​ជាតិ​របស់​នាង​ម្នាក់ទៀត​គឺ​កីឡាការិនី Evgenia Medvedeva ដែល​ទទួលបាន​មេដាយប្រាក់​។​

​មេដាយ​សរុប​ទាំង​១៤​មេដាយ​នាំ​ឲ្យ​រុស្ស៊ី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៥ ក្នុងនោះ​ទទួលបាន​មេដាយមាស​១ ប្រាក់​៥ និង​សំរិទ្ធ​៨​។ 

​មេដាយមាស​ឈ្នះ​លើ​វិញ្ញាសា Figure Skating មេដាយប្រាក់​បាន​លើ​វិញ្ញាសា Cross-Country Skiing (​ពីរ​មេដាយ​)  Figure Skating (​ពីរ​មេដាយ​) និង Skeleton (១​មេដាយ​)​។​
ចំណែក​មេ​ដាយ​សំរិទ្ធ​បាន​លើ​វិញ្ញាសា Cross-Country Skiing (៤​មេដាយ​) Freestyle Skiing (​ពីរ​មេដាយ​) Short Track Skating (​មួយ​មេដាយ​) និង Speed Skating (​មួយ​មេដាយ​)៕
 

Tag:
 កីឡា​អូឡាំពិក​
  រុស្ស៊ី​
  Alina Zagitova
© រក្សាសិទ្ធិដោយ thmeythmey.com