FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
គ្មានឡើយអាជ្ញាកណ្តាលពីចក្រភពអង់គ្លេស​សម្រាប់ World Cup នៅ​រុស្ស៊ី
30, Mar 2018 , 10:10 am        
រូបភាព
អាជ្ញាកណ្តាលជប៉ុន Ryuji Sato ស្ថិតក្នុងចំណោមអាជ្ញាកណ្តាល​ដែលត្រូវកាត់នាការប្រកួត World Cup នៅរុស្ស៊ី
អាជ្ញាកណ្តាលជប៉ុន Ryuji Sato ស្ថិតក្នុងចំណោមអាជ្ញាកណ្តាល​ដែលត្រូវកាត់នាការប្រកួត World Cup នៅរុស្ស៊ី
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) បានប្រកាស​ឈ្មោះ​អាជ្ញាកណ្តាល និង​ជំនួយការ​អាជ្ញាកណ្តាល​ចំនួន ៣៦​រូប ដើម្បី​កាត់សេចក្តី​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី ដែល​ក្នុងនោះ​មិនមាន​អាជ្ញាកណ្តាល​មកពី​ចក្រភពអង់គ្លេស រួមមានអង់គ្លេស ស្កុតឡែន វេលស៍ និងអៀរឡង់ខាងជើងនោះឡើយ​។​



ក្រៅពី​អាជ្ញាកណ្តាល​ទាំង​៣៦​រូប FIFA ក៏​កំពុង​ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ជំនួយការ​វីដេអូ (VARs) ៦៣​នាក់ ចូល​ជា​ផ្នែក​មួយ​នៃ​ការប្រកួត​កីឡា​លំដាប់​ពិភពលោក​នេះ ហើយ​បើតាម​ការសម្រេច​របស់​គណៈកម្មាធិការ​សមាគម​កីឡាបាល់ទាត់​អន្តរជាតិ (IFAB) គេ​នៅតែ​មិនឃើញ​វត្តមាន​មន្ត្រី​ពី​ចក្រភព​អង់គ្លេស​ដដែល​។ វា​ជា​លើកដំបូង​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៣៨ មក ដែល​អាជ្ញាកណ្តាល​អង់គ្លេស​គ្មាន​វត្ត​មាននៅ World Cup​។ 
 
​អាជ្ញាកណ្តាល​ដែលមាន​ឈ្មោះ​ទៅ​រុស្ស៊ី​ខែមិថុនា​ខាងមុខនេះ គឺ​ត្រូវបាន​ជ្រើសរើស​មកពី​៦​ទ្វីប​ខុសៗ​គ្នា រួមមាន​ទ្វីបអឺរ៉ុប​១០​រូប ពី​អាមេរិក​ឡាទីន ៦​រូប អាមេរិក​កណ្តាល ៦​រូប អាស៊ី ៦​រូប អា​ហ្រិ​ក ៦​រូប និង​អូ​សេ​អា​នី ២​រូប​។​
 
​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ សម្រាប់​អាជ្ញាកណ្តាល​មកពី​អឺរ៉ុប​ទាំង​១០​ប្រទេស FIFA មិនបាន​កោះហៅ​អាជ្ញាកណ្តាល​មកពី​អង់គ្លេស​ដែល​ប្រកប​អាជីព​ក្នុង​ក្របខណ្ឌ​លី​ក​បាល់ទាត់​កំពូល​អង់គ្លេស​ឡើយ​។​
 
​សូមបញ្ជាក់ថា ការប្រកួត​ពានរង្វាន់ World Cup ដែល​រៀបចំឡើង​នៅ​ប្រទេស​រុស្ស៊ី នឹង​ចាប់ផ្តើម​ការ​ប្រ​កូត​ពីថ្ងៃ​ទី​១៤ ខែមិថុនា រហូតដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​៣២​ប្រទេស​ចូលរួម​។​
 
​ខាងក្រោម​នេះ​ជា​ឈ្មោះ​អាជ្ញាកណ្តាល​ទាំង ៣៦​រូប មកពី​៦​ទ្វីប ដែល​ត្រូវ​មក​កាត់សេចក្តី​នៅ​រុស្ស៊ី​៖
 
UEFA (​អឺរ៉ុប​)
១. Felix Brych (​អាល្លឺម៉ង់​)
២. Cuneyt Cakir (​តួ​ក​គី​)
៣. Sergei Karasev (​រុស្ស៊ី​)
៤. Bjorn Kuipers (​ហូ​ឡង់​)
៥. Antonio Mateu Lahoz (​អេ​ស្ប៉ា​ញ​)
៦. Szymon Marciniak (​ប៉ូឡូញ​)
៧. Milorad Mazic (​សើ​ប៊ី​)
៨. Gianluca Rocchi (​អ៊ីតាលី​)
៩. Damir Skomina (​ស្លូ​វេ​នី​)
១០. Clement Turpin (​បារាំង​)

AFC (​អាស៊ី​)
១. Fahad Al Mirdasi (​អា​រ៉ា​ប៊ី​សា​អូឌីត​)
២. Alireza Faghani (​អ៊ីរ៉ង់​)
៣. Ravshan Irmatov (​អ៊ូ​ស​បេ​គី​ស្ថាន​)
៤. Abdulla Mohamed (​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​)
 ៥. Ryuji Sato (​ជប៉ុន​)
៦. Nawaf Shukralla (​បា​រ៉ែ​ន​)
 
CAF (​អាហ្វ្រិក​)
១. Mehdi Abid Charef (ALG, ១៩៨០)
២. Malang Diedhiou (SEN, ១៩៧៣)
៣. Bakary Gassama (GAM, ១៩៧៩)
៤. Ghead Grisha (EGY, ១៩៧៦)
៥. Janny Sikazwe (ZAM, ១៩៧៩)
៦. Bamlak Tessema (ETH, ១៩៨០)
 
CONCACAF (​អាមេរិក​កណ្តាល​)
១. Joel Aguilar (SLV, ១៩៧៥)
២. Mark Geiger (USA, ១៩៧៤)
៣. Jair Marrufo (USA, ១៩៧៧)
៤. Ricardo Montero (CRC, ១៩៨៦)
៥. John Pitti (PAN, ១៩៧៨)
៦. Cesar Ramos (MEX, ១៩៨៣)
 
CONMEBOL (​អាមេរិក​ឡាទីន​)
១. Julio Bascunan (CHI, ១៩៧៨)
២. Enrique Caceres (PAR, ១៩៧៤)
៣. Andres Cunha (URU, ១៩៧៦)
៤. Nestor Pitana (ARG, ១៩៧៥)
៥. Sandro Ricci (BRA, ១៩៧៤)
៦. Wilmar Roldan (COL, ១៩៨០)
 
OFC (​អូ​សេ​អា​នី​)
១. Matthew Conger (NZL, ១៩៧៨)
២. Norbert Hauata (TAH, ១៩៧៩)



Tag:
 បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com