ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
គំនូរលើផ្ទាំងថ្មដែលរកឃើញនៅខេត្តពោធិ៍សាត់ អាចមានអាយុកាលក្រោយសម័យអង្គរ
28, Feb 2018 ,
8:19 pm
រូបភាព
រូបពីក្រសួងបរិស្ថាន
×
ដោយ:
ពោធិ៍សាត់៖ បើតាមការសន្និដ្ឋានមិនផ្លូវការរបស់អ្នកបច្ចេកទេស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបគំនូរលើផ្ទាំងថ្មលើដងភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ អាចមានអាយុកាល ចាប់ពីសម័យក្រោយអង្គរ ដែលបង្ហាញពីជីវភាពរស់នាសម័យនោះ។
គំនូរលើផ្ទាំងថ្ម ដែលស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានប្រទះឃើញដោយក្រុមអភិរក្សរបស់អង្គការមួយ នៅឆ្នាំ២០០៥ ហើយក្រុមជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះទៅសិក្សាស្រាវជ្រាវនៅទីនោះនៅឆ្នាំ២០១២។ តាមពិតទៅ គំនូរនេះ ត្រូវបានក្រុមជំនាញខាងលើ ចេញរបាយការណ៍ផ្សព្វផ្សាយតាំងពីឆ្នាំ២០១២ មកម្លេះ។ នេះបើតាមលោកបណ្ឌិត ហេង សុផាឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិភណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអ្នកដឹកនាំការស្រាវជ្រាវដល់ទីតាំងនោះដោយផ្ទាល់។
ទោះយ៉ាងណា អាយុកាលនៃគំនូរនេះ ពុំទាន់មានការស្រាវជ្រាវផ្លូវការណាមួយឡើយ។ ហើយការប៉ាន់ស្មានពីអាយុកាលរបស់គំនូរ គឺគ្រាន់តែជាការសន្និដ្ឋានរបស់បណ្ឌិត ហេង សុផាឌី ក្នុងនាមជាអ្នកជំនាញ ដែលបានចុះទៅដល់ផ្ទាល់នៅទីតាំងនោះ។ លោកបានថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៨ខែកុម្ភៈយ៉ាងដូច្នេះថា៖«ចំពោះអាយុកាល យើងអត់ទាន់បានធ្វើទេ។ តែបើមើលលើរូបដែលមានរូបមនុស្សជិះដំរី នង្គ័លជាដើម ខាងក្រុមខ្ញុំគិតថា មិនមែនក្នុងសម័យបុរេប្រវត្តិទេ ព្រោះរូបបង្ហាញពីជីវភាពរស់នៅ អាចក្នុងសម័យអង្គរ តែភាគច្រើនគឺអាចសម័យក្រោយអង្គរ។ តែយ៉ាងណាយើងអត់មានមូលដ្ឋានច្បាស់ទេ»។
គំនូរទាំងនេះ ត្រូវបានគូរនៅផ្នែកខាងក្រោមពើបថ្ម ដែលអាចចៀសផុតពីភ្លៀវ និងខ្យល់ជាដើម ហើយគំនូរនេះ មានសារធាតុដើមម្យ៉ាងដែលធ្វើឲ្យរូបរាងនៃគំនូរលើផ្ទាំងថ្មនេះ ស្ថិតនៅលើដងភ្នំក្រវាញ ជ្រាបចូលក្នុងសាច់ថ្ម។ នេះជាមូលហេតុ ដែលគំនូរនៅរក្សារូបរាងមកទល់សព្វថ្ងៃ។ លោក សុផាឌី បញ្ជាក់ដូច្នេះ។
រូបគំនូរទាំងនេះ មានដូចជា សត្វដំរី មនុស្សជិះដំរី នង្គ័ល សត្វឈ្លូស ក្ដាន់ ជាដើម។ គំនូរលើផ្ទាំងថ្ម ត្រូវបានអ្នកជំនាញខាងលើនេះឲ្យដឹងថាគឺជាការរកឃើញដោយកម្រ បើទោះបីជាមានការរកឃើញគំនូរប្រភេទនេះ នៅទីតាំងពីរបីកន្លែងផ្សេងទៀតក៏ដោយ។ ហើយគំនូរទាំងនេះត្រូវបានក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ ដាក់ចូលជាបេតិភណ្ឌជាតិរួចរាល់ហើយ ដើម្បីអភិរក្ស។
លោកបណ្ឌិត ហេង សុផាឌី បន្ថែមទៀតថា គំនូរលើផ្ទាំងថ្ម នៅខេត្តពោធិ៍សាត់នេះ មិនមែនជាការគូរលេងនោះទេ ដោយលោកសន្និដ្ឋានថា អ្នកគូរមានការយល់ដឹង និងចេះប្រើប្រាស់វត្ថុធាតុដើម ដែលអាចធ្វើគំនូរជាប់លើថ្មបានយូរ ក្នុងបំណងបង្ហាញពីធម្មជាតិ និងជីវភាពរស់នៅរបស់មនុស្សក្នុងសម័យកាលនោះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គំនូរលើផ្ទាំងថ្ម
ហេង សុផាឌី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម