ជាតិ
សុវត្តិភាព ចរាចរណ៍
តើត្រូវបើកបរដូចម្តេចទើបត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់?
× ការបើកបរយានជំនិះ ខ្វះសណ្តាប់ធ្នាប់ នៅលើទ្រូង ក៏ជាផ្នែកមួយបង្កឲ្យកកស្ទះចរាចរណ៍ដែរ។ ដើម្បីរួមចំណែកកាត់បន្ថយការកក់ស្ទះចរាចរណ៍ ជាពិសេសនៅទីក្រុងភ្នំពេញ អ្នកបើកបរយានជំនិះទាំងឡាយ គួរគប្បីស្វែងយល់ពីក្បួនខ្នាត នៃការបើកបរ នៅលើទ្រូងផ្លូវ។ ខាងក្រោមនេះ ជាក្បួនខ្នាតបើកបរដែលមានសណ្តាប់ធ្នាប់ ថ្លៃថ្នូរ និងត្រឹមត្រូវ។
មាត្រា១០ នៃច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានចែងថានៅលើគន្លងផ្លូវ តម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬចូលទៅក្នុងគន្លងរបស់ខ្លួន។
នៅលើទ្រូវផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយមានគំនូសបែងចែកទ្រូវផ្លូវ អ្នកបើកបរ ត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ។
នៅលើទ្រូងផ្លូវឯកទិស ដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរ អាចបើកបរបានលើគ្រប់គន្លងផ្លូវ។
នៅលើទ្រូវផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យនកគន្លងផ្លូវខាងស្តាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរ អាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍។
ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងខាងលើ យានជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុងគន្លងណាមួយទៀត មិនចាត់ទុកជាការជែងឡើយ។ ចំពោះអ្នកបើកបរយានជំនិះ ដែលមានទម្ងន់សរុបលើសពី ៣,៥ តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្តាំជានិច្ច លើកលែងមានការបត់ឆ្វេង ឬនៅពេលជែង អាចប្រើប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់គន្លងផ្លូវ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕
Tag:
ច្បាប់ចរាចរណ៍
ទ្រូងផ្លូវ
គន្លងផ្លូវ
បើកបរ
© រក្សាសិទ្ធិដោយ thmeythmey.com