កីឡាអន្តរជាតិ
អន្តរជាតិ
កីឡា​ទាំង​១០​ដែល​ពេញនិយម​ជាងគេ​លើ​លោក​៖ បាល់ទាត់ បាល់បោះ គ្រី​ឃី​ត​...
11, Mar 2018 , 7:39 pm        
រូបភាព
​សព្វថ្ងៃនេះ​នៅ​ជុំវិញ​ពិភពលោក​កីឡា​មួយចំនួន​ត្រូវបាន​គេ​តាមដាន​យ៉ាងខ្លាំង​។ មនុស្ស​យក​កីឡាករ​ធ្វើជា​វីរបុរស និង​ធ្វើជា​គំរូ​របស់​ពួកគេ ហើយ​ជួនកាល​ក៏មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកកីឡា និង​ក្រុមកីឡា​ដែល​ពួកគេ​គាំទ្រ​ទៀតផង​។ អ្នកគាំទ្រ​នៅក្នុង​តំបន់​ផ្សេងគ្នា​នៅ​ជុំវិញ​ពិភពលោក​មាន​កីឡា​ដែល​ពេញនិយម​ផ្សេងៗ​គ្នា​។ នេះ​ធ្វើ​ឲ្យ​ការដាក់​ចំណាត់ថ្នាក់​កីឡា​ពិតជា​ពិបាក​កំណត់ថា​តើ​ប្រភេទ​កីឡា​មួយណា​ពេញនិយម​ជាងគេ​លើ​លោក​។

 
​យ៉ាងណាក៏ដោយ​បើតាម​ការសិក្សា​ស្រាវជ្រាវ​តាមបែប​លក្ខណៈវិនិច្ឆ័យ ១៥​ចំនុច ដែល​បាន​ផ្សាយ​លើ​គេហទំព័រ Totalsportek គិត​ត្រឹម​ឆ្នាំ ២០១៧ គេ​អាច​ចាត់ថ្នាក់​បាន​ថា​កីឡាបាល់ទាត់​ជា​ប្រភេទ​កីឡា​ដែល​នាំ​មុនគេ​ក្នុងចំណោម​កីឡា​ទាំង​១០​ប្រភេទ​លើ​ពិភពលោក​។​
 
​លក្ខណៈវិនិច្ឆ័យ​ផ្សេងគ្នា​ចំនួន ១៥ ដើម្បី​កំណត់​ចំណាត់ថ្នាក់​កីឡា​ដែល​ពេញនិយម​បំផុត​រួមមាន​៖

១- អ្នកគាំទ្រ និង​អ្នកទស្សនា​នៅ​ជុំវិញ​ពិភពលោក ២- អ្នកទស្សនា​ទាម​កញ្ចក់​ទូរទស្សន៍ ៣- សិទ្ធ​ចែកចាយ​តាម​ទូរទស្សន៍ ៤- ប្រជាប្រិយភាព​លើ​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត ៥- វត្តមាន​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ៦- ចំនួន​លី​ក​អាជីព​នៅក្នុង​ពិភពលោក ៧- ប្រាក់ខែ​ជា​មធ្យម​នៃ​អត្ត​ព​លិ​ក​ក្នុង​លី​ក​កំពូល ៨- កិច្ចព្រមព្រៀង​លើ​ការឧបត្ថម្ភ ៩- ចំនួន​ប្រទេស​ដែល​កីឡា​នោះ​មាន​ប្រជាប្រិយភាព ១០- ការប្រកួតប្រជែង​ធំ​បំផុត ១១-​ជាប់ទាក់ទង​ពេញ​មួយឆ្នាំ ១២-​សមភាព​យេនឌ័រ ១៣- ការទទួលបាន​សាធារណជន​ទូទៅ ១៤-​ចំនួន​អ្នកលេង​មិន​អាជីព​នៅក្នុង​ពិភពលោក និង​ទី ១៥- ភាពលេច​ធ្លោ​នៃ​កីឡា​ក្នុង​ចំណងជើង​ព័ត៌មាន​កីឡា​លើ​ការបោះពុម្ព​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​។​
 
​ដូច្នេះ​ក្រោយ​ការវិនិច្ឆ័យ​លក្ខខណ្ឌ​ខាងលើ​គេ​អាច​កំណត់​បាន​ថា កីឡាបាល់ទាត់​មាន​ប្រជាប្រិយភាព​ជាងគេ បន្ទាប់មក​គឺ​កីឡាបាល់បោះ និង​ចំណាត់ថ្នាក់​ទី​៣ កីឡា Cricket​។​
 
១- កីឡាបាល់ទាត់ (Soccer) មាន​អ្នកគាំទ្រ​ជុំវិញ​ពិភពលោក ៤​ពាន់​លាន​នាក់​
 
២- កីឡាបាល់បោះ (Basketball) មាន​អ្នកគាំទ្រ​ជាង​១​ពាន់​លាន​នាក់​


 
៣- កីឡា​គ្រី​ឃី​ត (Cricket) មាន​អ្នកគាំទ្រ ២​ពាន់​លាន​នាក់​


 
៤- កីឡា​វាយ​កូន​បាល់ (Tennis) មាន​អ្នកគាំទ្រ​ជាង ១​ពាន់​លាន​នាក់​


 
៥- កីឡាអត្តពលកម្ម (Athletics) មាន​អ្នកគាំទ្រ​ជាង ១​ពាន់​លាន​នាក់​


 
៦- កីឡា​បាល់ឱប (Rugby) មាន​អ្នកគាំទ្រ​ជាង ១២០​លាន​នាក់​


 
៧- កីឡា​ប្រណាំង​រថយន្ត Formula 1 ឬ​កាំជ្រួច​លើ​ផ្ទៃរាប មាន​អ្នកគាំទ្រ ៥០០​លាន​នាក់​


 
៨- កីឡាប្រដាល់ (Boxing)


 
៩- កីឡា​ហុក​គី​លើ​ទឹកកក (Ice Hockey)


 
១០- កីឡាបាល់ទះ (Volleyball)



© រក្សាសិទ្ធិដោយ thmeythmey.com