លោក សម រង្ស៊ី អាច​ប្រឈមមុខ​នឹង​ទោស​មួយទៀត ពាក់ព័ន្ធ​ករណី​សន្យា​កាត់​ខេត្ត​៤ ឲ្យ​វៀតណាម​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី អាច​ប្រឈមមុខ​នឹង​ទោស​មួយទៀត ពាក់ព័ន្ធ​ករណី​សន្យា​កាត់​ខេត្ត​៤ ឲ្យ​វៀតណាម​
14, Mar 2018 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អាច​ប្រឈមមុខ​នឹង​ទោស​មួយទៀត ពាក់ព័ន្ធ​នឹង​ករណី​សន្យា​កាត់​ដី​ចំនួន​៤​ខេត្ត ឲ្យ​វៀតណាម​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ទង្វើ​របស់លោក សម រង្ស៊ី បាន​ចុះហត្ថលេខា​ជាមួយ​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​របស់វៀតណាម​នេះ គឺជា​រឿង​ក្បត់ជាតិ ដែល​មិនអាច​លើកលែង​ឲ្យ​បានឡើយ​។



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម​ទៅកាន់​កោះ​ប៉ែន នៅ​ព្រឹក​ថ្ងៃទី​១៤ មីនា​នេះ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បើក​ការស៊ើបអង្កេត​លើ​ករណី​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម ដើម្បី​ប្រមូល​ភស្តុតាង ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះ​ប្រមុខ​រដ្ឋាភិបាល គ្រោង​ទៅ​ប្រទេស​វៀតណាម ដើម្បី​សួរនាំ​ព័ត៌មាន​ទាក់ទង​នឹង​ការចុះហត្ថលេខា​រវាង​លោក សម រង្ស៊ី និង​លោក កុក ស នេះ​ផងដែរ​។ ការ​ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​វីដេអូ​ឃ្លី​ប​បង្ហោះ​នៅក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​របស់លោក សម រង្ស៊ី និង​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​វៀ​ណា​ម បាន​ចុះហត្ថលេខា​រួមគ្នា​មួយ នៅលើ​ទឹកដី​សហរដ្ឋអាមេរិក កាលពី​អំឡុង​ឆ្នាំ​២០១៣ ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​ឡើងវិញ​ពេល​ថ្មីៗ​នេះ​។

​តាមរយៈ​វីដេអូ​ជាង​១​នាទី ដែល​បាន​បង្ហោះ​ឡើង​នេះ​លោក សម រង្ស៊ី បាន​និយាយថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល លោក​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ក្រចេះ​ឲ្យ​ក្រុម​ជនជាតិភាគតិច​វៀតណាម Degar (​ម៉ុង​តា​ញ៉ា​) ដើម្បី​គ្រប់គ្រង​ផ្តល់​ស្វ័យភាព និង​មាន​សិទ្ធិ​ពេញលេញ អាច​រស់នៅ​និង​មាន​សិទ្ធិ​ដូច​ប្រជាជន​កម្ពុជា​ដែរ​។​

​តែ​យ៉ាងណា​ព័ត៌មាន​នេះ ត្រូវបាន​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​ថា លោក​មិនបាន​ចុះហត្ថលេខា​សន្យា​កាត់​ដី​ឲ្យ​ជនជាតិ​វៀតណាម​ទេ​។ លោក​ថា ឯកសារ​ដែល​លោក ចុះហត្ថលេខា​ជាមួយ​លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា កាលពី​ឆ្នាំ​២០១៣​នោះ គឺមាន​ខ្លឹមសារ ចង់​ឲ្យ​មានការ​ទទួលស្គាល់​សិទ្ធិ​ស្របច្បាប់​របស់​ជនជាតិ​ម៉ុង​តា​ញ៉ា ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ទាំង​៤​ខាងលើនេះ​ប៉ុណ្ណោះ​៕


Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
 ​ វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 62669 [1] => 9,17 [2] => លោក សម រង្ស៊ី អាច​ប្រឈមមុខ​នឹង​ទោស​មួយទៀត ពាក់ព័ន្ធ​ករណី​សន្យា​កាត់​ខេត្ត​៤ ឲ្យ​វៀតណាម​ [3] => content [4] => [5] => ហ៊ុន សែន​, សម រង្ស៊ី​,​ វៀតណាម [6] => 0 [7] => 0 [8] => )