អត្ថបទពាណិជ្ជកម្ម
​ល្បិច​ក្នុង​ការប្រើ​ទូទឹកកក​ឲ្យ​មាន​ប្រសិទ្ធភាព និង​ស៊ី​ភ្លើង​តិច​
15, Mar 2018 , 10:11 am        
រូបភាព
​ជាធម្មតា នៅពេល​ទិញ​ទូទឹកកក​ថ្មី អ្នក​តែងមាន​អារ​ម្ម​ណ៌​រីករាយ​ចំពោះ​ភាពស្រស់ និង​អនាម័យ ដោយសារតែ​ទូទឹកកក​ថ្មី​របស់​អ្នក មិនទាន់មាន​អាហារ​ឆ្អាប ឬ​ខូចគុណភាព​លាយឡំ​គ្នា​។ ប៉ុន្តែ​បើសិនជា​អ្នក​មិនចេះ​រៀបចំ​ទូទឹកកក​របស់​អ្នក ឬ​មិន​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​នោះទេ មិនយូរ​មិនឆាប់ ទូទឹកកក​របស់​អ្នក​ក្លាយជា​ទីតាំង​ដាក់​អាហារ គ្មាន​សណ្តាប់ធ្នាប់ និង​អាច​ក្លាយជា​បណ្តុះ​នៃ​មេរោគ​ថែម​ទៀតផង​។  ដូច្នេះ តើ​អ្នក​គួររៀបចំ​ទូទឹកកក​របស់​អ្នក​បែបណា​?

១.​វេច​ខ្ចប់​វា​ជាមុនសិន​
​មុននឹង​រៀបចំ​អាហារ​ដាក់ចូល​ទូទឹកកក អ្នក​គួរ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា​ប្រើប្រាស់​ថង់​រុំ ឬ​ប្រអប់​ជាដើម ដើម្បី​ជៀសវាង​ការឆ្លង​ក្លិន​គ្នា​រវាង​ផ្នែក​កក និង​ផ្នែក​ក្លាស្សេ ជាពិសេស​នៅពេល​ដែលមាន​អាហារ​ផ្អូម ឬ​ខូចគុណភាព​នៅក្នុង​ទូទឹកកក វា​នឹងធ្វើ​ឲ្យ​ធុំក្លិន​ពេញ​ក្នុង​ទូទឹកកក​តែម្តង​។ 



​ប៉ុន្តែ​ចំពោះ​ទូទឹកកក Twin Cooling មាន​ប្រព័ន្ធ​បញ្ចេញ​ភាព​ត្រជាក់​ពីរ​ផ្សេងគ្នា អាចធ្វើ​ឲ្យ​បន្លែ​របស់​អ្នក​នៅតែ​រក្សា​ភាពស្រស់​បានយូរ និង​គ្មាន​ក្លិន​ឆ្លង​គ្នា​រវាង​ផ្នែក​ទាំងពីរ​ឡើយ​។

២.​រៀបចំ​អាហារ​ទៅតាម​ផ្នែក
​ជាមួយ​ទូទឹកកក​ប្រភេទ​នេះ អ្នក​អាច​រក្សា​អាហារ​ទៅតាម​ផ្នែក​នីមួយៗ ដូចជា សាច់​ឆៅ ត្រី និង​ឈី​ស​ជាដើម គួរតែ​នៅ​ផ្នែក​ត្រជាក់​ខ្លាំង ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​។ សូម​ដាក់​សាច់​ឆៅ ដាច់ដោយឡែក​ពីគ្នា ព្រោះ​បាក់តេរី​របស់​វា​អាច​នឹង​ឆ្លងទៅ​អាហារ​ផ្សេងទៀត​ដោយ​ងាយ​។



​សូម​ដាក់​អាហារ​ទៅតាម​ប្រភេទ​របស់​វា ដូចជា​បន្លែ នៅក្នុង​ផ្នែក​ជាមួយ​បន្លែ ហើយ​មុន​នឹងដាក់​ចូលក្នុង​ទូទឹកកក សូមកុំ​លាង​វា ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​បន្លែ​ឆាប់​រលួយ​!!  
​ចំពោះ​អាហារ​ដែល​មិនត្រូវ​ការ​ចំអិន ឬ​អាហារ​ស្រាប់ និង​ភេសជ្ជៈ អ្នក​អាច​ទុក​វា​នៅ​ផ្នែក​ខាងលើ​។

៣.​ដឹង​ពី​លក្ខណៈពិសេស​របស់​ទូទឹកកក​
​ទូទឹកកក Twin Cooling មាន​ប្រព័ន្ធ​បញ្ចេញ​ភាព​ត្រជាក់​ពីរ​ផ្សេងគ្នា អាចធ្វើ​ឲ្យ​បន្លែ​របស់​អ្នក​នៅតែ​រក្សា​ភាពស្រស់​បានយូរ គ្មាន​ក្លិន​ឆ្លង​គ្នា​រវាង​ផ្នែក​កក និង​ផ្នែក​ក្លាស្សេ​។ ជាពិសេស ទូទឹកកក Twin Cooling មានមុខ​ងារ Smart Conversion ដែល​អាច​ប្តូរ​ពី​ផ្នែក​កក​ទៅជា​ផ្នែក​ក្លាស្សេ ឬ លោកអ្នក​អាច​បិទ​ផ្នែក​ណាមួយ​ក៏បាន ដែល​អាចជួយ​សន្សំសំចៃ​ភ្លើង នៅពេលដែល​អ្នក​មិនសូវ​នៅផ្ទះ ។ 

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com