ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងដែលអាចធ្វើឲ្យថ្លើមអ្នកខូចដោយមិនដឹងខ្លួន
×
ជាតិផ្អែម
កាលណាអ្នកញ៉ាំជាតិផ្អែមច្រើនមិនត្រឹមតែមិនល្អចំពោះធ្មេញទេ ថែមទាំងប៉ះពាល់ដល់ថ្លើមទៀតផង។ សរីរាង្គមួយនេះប្រើប្រាស់ជាតិស្ករមួយប្រភេទឈ្មោះថា Fructose ដើម្បីបង្កើតជាជាតិខ្លាញ់។ កាលណាអ្នកញ៉ាំជាតិផ្អែមកៃឆ្នៃច្រើន វានឹងធ្វើឲ្យកើនឡើងជាតិខ្លាញ់ក្នុងខ្លួន នាំឲ្យកើតជាជំងឺថ្លើមបាន។ ការសិក្សាខ្លះបានបង្ហាញថា ជាតិស្ករអាចបំផ្លាញថ្លើមដូចគ្រឿងស្រវឹងដែរទោះបីជាអ្នកមិនធាត់ក៏ដោយ។
ធាត់
កាលណាមានជាតិខ្លាញ់ក្នុងខ្លួនកើនឡើង នោះវាក៏អាចបង្កើតកោសិកាខ្លាញ់ក្នុងថ្លើមដែរ ហើយរឿងនេះគេហៅថា ជំងឺខ្លាញ់រុំថ្លើម។ ដូច្នេះថ្លើមអាចនឹងហើមទៅៗ។ រយៈពេលយូរទៅៗ វាអាចពិបាកធ្វើការ និងឡើងរឹង រហូតដល់ទៅជាក្រិនថ្លើមតែម្តង។
ញ៉ាំថ្នាំបំប៉នវីតាមីន A ច្រើនពេក
រាងកាយអ្នកត្រូវការវីតាមីន A ដើម្បីបំពេញតម្រូវការផ្សេងៗ ហើយវាពិតជាមិនអីឡើយបើសិនជាអ្នកទទួលបានវាពីរុក្ខជាតិដូចជា ផ្លែឈើ និងបន្លែស្រស់ៗ ជាពិសេសបន្លែឬផ្លែឈើពណ៌ក្រហម ទឹកក្រូច និងលឿន។ ប៉ុន្តែបើសិនជាអ្នក ប្រើថ្នាំបំប៉នដែលមានវីតាមីន A ខ្ពស់វិញ វាអាចជាបញ្ហាមួយសម្រាប់ថ្លើមវិញ។
ភេសជ្ជៈកំប៉ុង
ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលញ៉ាំភេសជ្ជៈកំប៉ុងច្រើន ទំនងជាអាចមានជំងឺខ្លាញ់រុំថ្លើមដែរ ប៉ុន្តែមិនមែនដោយសារគ្រឿងស្រវឹងទេ។ ការសិក្សាមិនបានអះអាងថា ភេសជ្ជៈនេះគឺជាមូលហេតុឡើយ។ ប៉ុន្តែបើសិនជាអ្នកអាចកាត់បន្ថយភេសជ្ជៈមានជាតិហ្គេសច្រើនបាន នោះគឺជារឿងល្អមួយ។
ថ្នាំប្រភេទ Acetaminophen
នៅពេលអ្នកឈឺខ្នង ឈឺគ្បាល ឬផ្តាសាយ អ្នកប្រហែលជាត្រូវរកថ្នាំដើម្បីលេបហើយ។ ចូរប្រាកដថា អ្នកប្រើប្រាស់វាក្នុងកម្រិតដែលត្រឹមត្រូវផង។ បើសិនជាអ្នកប្រើច្រើន ជាពិសេសពពួកថ្នាំ Acetaminophen វាអាចបង្កគ្រោះថ្នាក់ដល់ថ្លើមបាន។
ជាតិខ្លាញ់ Trans Fats
ខ្លាញ់ប្រភេទ Trans Fats គឺជាខ្លាញ់ដែលបង្កើតដោយមនុស្ស ហើយវាមាននៅក្នុងអាហារវិចខ្ចប់មួយចំនួនដែរ។ របបអាហារដែលមានជាតិខ្លាញ់ Trans Fat ខ្ពស់ទំនងជាធ្វើឲ្យអ្នកងាយនឹងឡើងទម្ងន់ណាស់។ តែរឿងនេះមិនមែនល្អចំពោះថ្លើមឡើយ។
គ្រោះថ្នាក់កើតឡើងដោយចៃដន្យ
គ្រូពេទ្យអាចនឹងមុតម្ជុរដែលពួកគេបានចាក់ទៅអ្នកជំងឺ។ ឬអ្នកដែលប្រើថ្នាំញៀនហើយប្រើម្ជុររួមគ្នា។ ម្ជុរមិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហាគឺជាអ្វីដែលនៅក្នុងនោះ។ ជំងឺរលាកថ្លើមប្រភេទ C អាចចម្លងតាមឈាម។ ទោះបីជាវាគ្រាន់តែកើតឡើងម្តងក៏ដោយ យកល្អគួរតែធ្វើតេស្តរកមើលជំងឺនេះផងទៅ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com