អត្ថបទពាណិជ្ជកម្ម
IDP Education រៀបចំ​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី​ដល់​សិស្ស​និស្សិត​នៅ​កម្ពុជា​
15, Mar 2018 , 5:37 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី ១៤ ខែមីនា​ឆ្នាំ ២០១៨ កន្លងទៅនេះ IDP Education និង​ស្ថានទូត​អូស្ត្រាលី បាន​សហការ​ជាមួយ IELTS ព្រមទាំង​សមាគម​អតីត​និស្សិត​អូស្ត្រាលី​កម្ពុជា (AAA-C)  រៀបចំ​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី ពិធី​ប្រគល់​ពានរង្វាន់​អតីត​និស្សិត​អូស្ត្រាលី និង​ការស្វាគមន៍​អតីត​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។​

​នៅក្នុង​កម្ម​វី​ធី ដែល​ប្រព្រឹត្តឡើង​នៅ សណ្ឋាគារ​កាំបូឌីយ៉ាណា ក៏មាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម យក់ ង៉ុ​យ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោកស្រី Ruth Stewart ភារៈធារី​ស្ថានទូត​អូស្ត្រាលី​កម្ពុជា លោក ស្រេង ម៉ៅ​នាយក​ប្រតិបត្តិ​ស្ថាប័ន IDP Education (Cambodia) មន្ត្រីជាន់ខ្ពស់​នៃ​ស្ថានទូត​អូស្ត្រាលី និង​មន្ត្រី​ក្រសួង​ស្ថាប័ន​អ្នកតំណាង​ស្ថាប័ន​អប់រំ​អូស្ត្រាលី អតីត​និស្សិត​អូស្ត្រាលី អ្នកតំណាង​ស្ថាប័ន​អប់រំ​មូលដ្ឋាន បុគ្គលិក IDP និង​អ្នកពាក់ព័ន្ធ​។​



​ឯកឧត្តម យក់ ង៉ុ​យ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា "​ការអប់រំ​គឺជា​គ្រឹះ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អូស្ត្រាលី​។ អតីត​និស្សិត​អូស្ត្រាលី​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ធនធានមនុស្ស​នៃ​ប្រទេស​កម្ពុជា​។ ការកសាង​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ប្រទេសជាតិ​តាមរយៈ​ការអប់រំ ការបណ្តុះបណ្តាល និង​ការងារ​គឺជា​ផ្នែក​មួយ​នៃ​អាទិភាព​សំខាន់បំផុត​នៃ​អាណត្តិ​ទី ៥ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​



​គួរ​បញ្ជក់​ផង​ដែលថា កម្មវិធី​ទទួល​ស្វាគមន៍​គឺ​ប្រកបដោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជាង ៣៧០​នាក់​។  ម្យ៉ាង​វិញ កម្មវិធី​នេះ​នឹងមាន​ការរៀបចំ​ធ្វើឡើង​ម្តងទៀត​ឆ្នាំក្រោយ​ផងដែរ​។

​ស្ថាប័ន​ដែល​ចូលរួម​សហការ​ក្នុង​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី រួមមាន​៖



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com