អត្ថបទពាណិជ្ជកម្ម
៤៦​ស្ថាប័ន​អប់រំ​ពី​អូស្ត្រាលី​ចូលរួម​ប្រឹក្សា​ក្នុង​ពិព័រណ៍​ការសិក្សា ដែល​រៀបចំ​ដោយ IDP Education
16, Mar 2018 , 4:08 pm        
រូបភាព
ដោយ:
​សិស្ស​និស្សិត​និង​មាតាបិតា​សរុប​ជាង​៩៥០​នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រឹក្សា​ពី​ឱកាស​សិក្សា​នៅ​អូស្ត្រាលី នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃទី​១៥ ខែមីនា​កន្លងទៅនេះ​។ កម្មវិធី​នេះ បើក​ឱ​កាល​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​និង​ឪពុកម្តាយ ដើម្បី​ជួប​ផ្ទាល់​ជាមួយ សាលារៀន សាកលវិទ្យាល័យ និង​អ្នកផ្តល់​ការអប់រំ នៅ​ទូទាំងប្រទេស​អូស្ត្រាលី ដោយ​ឥតគិតថ្លៃ​។​

​នៅក្នុង​កម្មវិធី​ក៏មាន​ការចូល​រួមជាមួយ​ស្ថាប័ន​អូស្ត្រាលី​ក្នុងការ​តាំងពិព័រណ៍ មាន​អ្នកតំណាង​មកពី​ស្ថានទូត​អូស្ត្រាលី​នៅ​ភ្នំពេញ (HA) ដើម្បី​ឆ្លើយតប​និង​សំណួរ​នានា​អំពី​តម្រូវការ​និង​ការដាក់​ពាក្យសុំ​ទិដ្ឋាការ​។ មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការអប់រំ (ACE) ក៏បាន​ចូលរួម​ដើម្បី​ពិភាក្សា​អំពី​ឱកាស​សិក្សា​ភាសា​អង់គ្លេស​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី​។ អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​ប្រឡង​តេស្ត​អន្តរជាតិ IELTS កម្ពុជា​ក៏បាន​ចូលរួម​ផ្តល់​ប្រឹក្សា​អំពី​ការចុះឈ្មោះ​និង​ការធ្វើ​តេស្ត​ផងដែរ​។​


​             
​លោក ស្រេង ម៉ៅ នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​ឱកាស​តែមួយគត់​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ដែលមាន​គម្រោង​សិក្សា​នៅ​បរទេស​» ។ លោក​បាន​បន្ថែមទៀត​ដែរ​ថា ដោយយោង​តាម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ការទទួលបាន​ការអប់រំ​អន្តរជាតិ​អាចជា​ទ្រព្យសម្បត្តិ​មួយ​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ​។ ដូចនេះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង កំពុង​ជ្រើស​រើសយក​ការសិក្សា​នៅក្រៅ​ប្រទេស​ក្នុង​ផែនការ​អប់រំ​របស់​ពួកគេ​ដោយ​ជឿជាក់ថា​នេះ​នឹង​ធានា​លើ​ការប្រកួតប្រជែង​សម្រាប់​អាជីព​របស់​ពួកគេ​នាពេល​អនាគត​។ នាពេល​បច្ចុប្បន្ននេះ​ប្រទេស​អូស្ត្រាលី​កំពុង​ក្លាយជា​ជម្រើស​ដ៏​មាន​ប្រជាប្រិយភាព​មួយ ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់រយ​នាក់ ជ្រើសរើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​។​


​    ​
 លោក Nicholas Marriot អ្នកតំណាង​មកពី​Swinburne University of Technology មានប្រសាសន៍ថា​៖ «​លោក​ពិត​ជាមាន​ភាពសប្បាយ​រីករាយ​ណាស់​ដែល​បាន​ត្រលប់មក​កម្មវិធី​នេះ​ម្តងទៀត​។ ថ្ងៃនេះ លោក បានផ្តល់​ព័ត៌មាន​ទាក់ទង​ទៅនឹង​ឱកាស​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​គ្រប់​កម្រិត​ទៅកាន់​សិស្ស​និស្សិត​ដែល​បានមក​ចូលរួម​នៅថ្ងៃនេះ និង​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ក៏បានផ្តល់​ជា​គន្លឹះ​ក្នុងការ​ធ្វើយ៉ាងណា​អោយ​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​របស់​ពួកគេ​ទទួលបាន​ផល​ល្អប្រសើរ​»​។​
​    ​
​កញ្ញា ឆាង ពិសី ជា​សិស្សសាលា​វិទ្យាល័យ​ទួល​ទំ​ពួ​ង​បាន​ប្រាប់​មក​អ្នកសារព័ត៌មាន​ថា​៖  «​ការ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ជា​ក្តី​ស្រមៃ​របស់​កញ្ញា​តាំងពី​កុមារភាព​។ កញ្ញា ពិសី មក​ចូលរួម​កម្មវិធី​ប្រឺ​ក្សា​ពី​ឱកាស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នៅថ្ងៃនេះ​បានធ្វើអោយ​កញ្ញា យល់ដឹង​កាន់តែច្បាស់​ពី​បែបបទ​របស់​សាលា និង​ពត៌មាន​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ​»៕







( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com