ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ថា លោក ជុន ច័ន្ទ​បុត្រ ធ្លា​ប់រក​ជំនួយ​ការពារខ្លួន​ពី​លោក ហ៊ុន ម៉ា​ណែ​ត
16, Mar 2018 , 6:40 pm        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​វាយប្រហារ​ទៅលើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ នៅក្នុង​វេទិការ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​១៦ មីនា​នេះ​។ ថ្លែង​ចំពោះមុខ​ពលរដ្ឋ​ខ្មែរ​៨០០​នាក់ សម្ដេច ហ៊ុន សែន បាន​និយាយថា លោក ជុន ច័ន្ទ​បុត្រ ធ្លាប់​រក​ជំនួយ​ពី​លោក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ ក​និង​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​សម្ដេច ដើម្បី​សុំ​ឲ្យ​មាន​អ្នកការពារ​ខ្លួន កុំ​ឲ្យ​ចារកម្ម​អាមេរិក​សម្លាប់​ដូច​លោក កែម ឡី ។​


 
​ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​លោក ជុន ច័ន្ទ​បុត្រ ចេញមក​បកស្រាយ​ពី​ការពិត​ផងដែរ បើសិនជា​ការលើកឡើង​របស់​សម្ដេច​មិនមែនជា​ការពិត​នោះ​។​
​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី​៖


Tag:
 ហ៊ុន សែន​
  ជុន ចាន់​បុត្រ
© រក្សាសិទ្ធិដោយ thmeythmey.com