អត្ថបទពាណិជ្ជកម្ម
ស្រាបៀរ សឹង្ហា ប្រគល់រង្វាន់ដំណើរកម្សាន្តលើកដំបូងដល់ស្វាមីភរិយាចំនួនពីរគូ ក្នុងឆ្នាំ២០១៨
× កាលពីពេលថ្មីៗនេះ ស្រាបៀរ សឹង្ហា បានប្រគល់រង្វាន់ដ៏អស្ចារ្យពីកម្មវិធីចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ ២០១៨ ដល់គូសា្វមីភរិយាចំនួន២ គូ ដែលមានសំណាងឈ្នះរង្វាន់ «ដំណើរកម្សាន្តដ៍អស្ចារ្យទៅកាន់កោះភូកេតជាមួយនឹងស្រាបៀរសឹង្ហា»។
នាកម្មវីធីចែករង្វាន់ដែលប្រព្រឹត្តធ្វើឡើងក្នុងកម្មវិធីរាត្រីកម្សាន្តរបស់សា្ថនីយទូរទស្សន៍ CTN កាលពីថ្ងៃទី ១៧ ខែមីនា កន្លងទៅនេះ លោក មាស សន្ថា និង ភរិយា លោកស្រី ហុកឈីហេងដែលអញ្ជើញមកពីខេត្តបាត់ដំបង និងជាអ្នកមានសំណាងឈ្នះរង្វាន់ដំណើរកម្សាន្តដ៏អស្ចារ្យពីស្រាបៀរសឹង្ហានោះបានឲ្យដឹងថា៖ «យើងទាំងពីរនាក់មានចិត្តរំភើបសប្បាយរីករាយមែនទែន និងមិននឹកស្មានថាមានសំណាងនឹងអាចឈ្នះរង្វាន់នោះទេ»។
ចំណែកគូស្វាមីភរិយាដែលមានសំណាងឈ្នះរង្វាន់មួយគូទៀត លោកជា សីហា និង លោកស្រី រួម សេងលាង ដែលអញ្ចើញមកពីខេត្ត ប៉ៃលិន បានឲ្យដឹងថា៖ «នេះជាចំណងដៃដ៏អស្ចារ្យណាស់សម្រាប់គាត់ទាំងពីរ វាពិតជាអស្ចារ្យមែនទែន។ ហើយគូស្វាមីភរិយាមួយគូនេះក៏បានថ្លែងអំណរអគុណដល់ស្រាបៀរសឹង្ហាដែលបានផ្តល់រង្វាន់នៅក្នុងខួបអាពាហ៍ពិពាហ៍របស់ពួកគាត់ទាំងពីរ និង សូមជូនពរឲ្យស្រាបៀរសឹង្ហាទទួលបានការគាំទ្រកាន់តែច្រើន ជាពិសេសសម្រាប់ការជាវក្នុងកម្មវីធីខួបអាពាហ៍ពិពាហ៍»។
ក្នុងកម្មវិធីដ៏អស្ចារ្យសម្រាប់ស្វាមីភរិយាទាំងពីរគូនេះ លោក ព្រាប សុវណ្ណ ប្រធានផ្នែកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនស្រាបៀរសឹង្ហាបានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា ដើម្បីជាការតបស្នងដល់អតិថិជនរបស់ខ្លួនដែលបានជ្រើសរើសស្រាបៀរសឺង្ហារ សម្រាប់ថៃ្ងមង្គលរបស់ពូកគេ ជារៀងរាល់ឆ្នាំស្រាបៀរសឹង្ហា តែងតែមានកម្មវិធីផ្ដល់ចំណងដៃអាពាន៍ពិពាហ៍ជូនដល់ម្ចាស់មង្គល់ការជានិច្ច និងមានការផ្តល់ជូននូវកម្មវិធីពិសេសៗជាច្រើនទៀរផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាការចាប់រង្វាន់លើកទី១ហើយ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃអាពាហ៍ពិពាហ៍ឆ្នាំ២០១៨។
សូមជាវ ស្រាបៀរសឹង្ហា សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានការចាប់រង្វាន់លើកក្រោយជាបន្តបន្ទាប់រង្វាន់ដំណើរកម្សាន្តទៅកោះភូកេតនេះ នៅតែបន្តរង់ចាំគូស្វាមីភរិយាថ្មីជាច្រើនគូទៀត។
ស្រាបៀរសឹង្ហាជាស្រាបៀរដ៏ល្អ និង ស័ក្កិសមបំផុតសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ។ដូច្នេះ សូំកុំភ្លេចជាវស្រាបៀរ សឹង្ហា សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដែអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ សឹង្ហា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com