ជាតិ
សិល្បះ
តារាចម្រៀង​រ៉ុ​ក​ខេន​រ៉ូ​ល កាក់ ច​ន្ធី ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
20, Mar 2018 , 5:42 pm        
រូបភាព
ដោយ: ថ្មីៗ
តារាចម្រៀង​ស្រី​រ៉ុ​ក​ខេន​រ៉ូ​ល អ្នកស្រី កាក់ ច​ន្ធី បានទទួល​មរណភាព​ក្នុង​អាយុ​៣៨​ឆ្នាំ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​វេលា​ម៉ោង​០១:៤០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨​នេះ នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៦៣ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

 
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​នារី​វ័យក្មេង​ម្នាក់​ដែល​បក​រថយន្ត​ម៉ាក Prius ខណៈ​អ្នកស្រី ច​ន្ធី និង​ជនបរទេស​ម្នាក់​ជិះ​នៅក្នុង​ម៉ូតូ​រ៉ឺម៉ក​កង់​បី (​ប្រភេទ​ឥណ្ឌា​)​។ អ្នកស្រី ច​ន្ធី បាន​ស្លាប់​នៅក្នុង​ហេតុការណ៍ ខណៈ​ជនបរទេស​ដែល​ជិះ​ជាមួយ រងរបួស​ធ្ងន់​។​
 


អ្នកស្រី កាក់ ច​ន្ធី ជា​សមាជិក​នៃ​ក្រុម​តន្ត្រី Cambodian Space Project  របស់​តន្ត្រីករ Julien Poulson ចាប់តាំងពី​ឆ្នាំ​២០០៩​មក​។ អ្នកស្រី​មាន​ជំនាញ​បកស្រាយ​បទ​ចម្រៀង​មរតក​ដើម​របស់​ខ្មែរ​។​
 
​សព​អ្នកស្រី ច​ន្ធី ត្រូវបញ្ជូន​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត​ក្នុងស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com