ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វ៉ាន់យ៉ា៖ ពិការភាពមិនមែនជាឧបសគ្គសម្រាប់ខ្ញុំធ្វើការនៅសណ្ឋាគារឡើយ
15, Apr 2018 ,
10:59 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ កញ្ញា ហេង វ៉ាន់យ៉ា អាយុ១៨ឆ្នាំ បានធ្លាក់ខ្លួនពិការដៃម្ខាង ដោយសារជំងឺមហារីកឆ្អឹង។ ជំងឺនេះបានយាយីកញ្ញាកាលពីកុមារ ហើយក្រុមគ្រូពេទ្យសម្រេចកាត់ប្រអប់ដៃនាង ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺដ៏សាហាវនេះ។ ទោះធ្លាក់ខ្លួនពិការយ៉ាងណាក្តី តែវាមិនមែនជាឧបសគ្គសម្រាប់ វ៉ាន់យ៉ា ធ្វើការនៅសណ្ឋាគារ ដែលជាក្តីស្រមៃរបស់នាងឡើយ។
មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ សព្វថ្ងៃ វ៉ាន់យ៉ា ជាបុគ្គលិកផ្នែកធនធានមនុស្ស នៃសណ្ឋាគារផ្កាយប្រាំ ក្នុងក្រុងសៀមរាប។ នាងមានតួនាទីរៀបចំថ្ងៃសម្រាកសម្រាប់បុគ្គលិក។ វ៉ាន់យ៉ា បានធ្វើការនេះក៏ដោយសារនាងមានសមត្ថភាព ក៏ដូចជាការផ្តល់ឱកាស និងលើកទឹកចិត្តឱ្យនាងខិតខំប្រឹងប្រែងតទៅមុខទៀត ពីខាងសណ្ឋាគារដែរ។
សូមអញ្ជើញទស្សនាបទសម្ភាស រវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងកញ្ញា ហេង វ៉ាន់យ៉ា ដូចតទៅ៖
វ៉ាន់យ៉ា រម្លឹកថា ក្រោយធ្លាក់ខ្លួនពិការ គ្រួសារនាងមានលើកទឹកចិត្តនាងឱ្យខំតស៊ូទៅមុខទៀត ដើម្បីអនាគតខ្លួនឯង។ ពាក្យទាំងនេះធ្វើឱ្យនាងខំប្រឹង និងឆ្លៀតរៀនភាសាបន្ថែម ក្រោយឈប់រៀននៅសាលារដ្ឋត្រឹមថ្នាក់ទី៨។
វ៉ាន់យ៉ា បានមករស់នៅជាមួយម្តាយមីងនៅខេត្តសៀមរាប នៅដើមឆ្នាំ២០១៧។ នាងក៏ត្រៀមរៀបការជាមួយជនជាតិប៊ែលហ្សិកផងដែរ ក្រោយស្គាល់គ្នា ពិសេសនោះ គឺខាងប្រុសបានកោតសរសើរពីភាពក្លាហានរបស់នាង និងតែងលើកទឹកចិត្តនាងជានិច្ច។ សម្រាប់អនាគត វ៉ាន់យ៉ា ចង់មានអាជីវកម្មខ្នាតតូចមួយសម្រាប់ខ្លួនឯង៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហេង វ៉ាន់យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម