កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេ​ស៊ី​ល​សងសឹក​អាល្លឺម៉ង់​នៅ​ប៊ែ​រ​ឡាំង ដោយ​ការ​តែ​តរបស់ Jesus
28, Mar 2018 , 11:19 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​បាន​យកឈ្នះ​អាល្លឺម៉ង់ ១-០ ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​រាត្រី​ថ្ងៃ​២៧ ខែមីនា​។ ជ័យជម្នះ​របស់​ក្រុម​រហស្សនាម​សាំ​បា​គឺជា​ការ​សងសឹក​បានសម្រេច ក្រោយ​ចាញ់​ឥន្ទ្រី​ដែក ៧-១ យ៉ាង​អាម៉ាស​នៅ World Cup កាលពី​៤​ឆ្នាំមុន​។



​អាល្លឺម៉ង់​បានទទួល​រង​បរាជ័យ​ជា​លើកដំបូង​របស់ខ្លួន​ក្នុងការ​ប្រកួត​ទាំង ២៣​លើកចុងក្រោយ បន្ទាប់ពី​ខ្សែប្រយុទ្ធ​ក្រុម Manchester City កីឡាករ Gabriel Jesus បានតែ​តបាល់​បញ្ចូល​ទី​១​គ្រាប់​ដើម្បី​ផ្តល់​ឲ្យ​ប្រេ​ស៊ី​ល​នូវ​ជ័យជម្នះ​នៅ​ក្រុង​ប៊ែ​រ​ឡាំង​។​



​នេះ​គឺជា​ជំនួប​លើកដំបូង​ហើយ​រវាង​គូសត្រូវ​ចាស់​ទាំងពីរ​បន្ទាប់ពី​អាល្លឺម៉ង់​បាន​បំបាក់​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៧-១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ឆ្នាំ​២០១៤​។​

​បរាជ័យ​ក្រោម​ថ្វៃ​ជើង​ប្រេ​ស៊ី​ល​នេះ​បានធ្វើ​ឲ្យ​ក្រុម​របស់លោក Joachim Low ដែលជា​ម្ចាស់​ជើងឯក World Cup ឆ្នាំ​២០១៤ និង​ជា​ក្រុម​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ក្នុង​តារាង FIFA Ranking នេះ ស្គាល់​ចាញ់​ជា​លើកដំបូង​ចាប់តាំងពី​បរាជ័យ ២-០ ពី​សំណាក់​ក្រុម​បារាំង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Euro 2016៕



Tag:
 បាល់ទាត់​
  ប្រេ​ស៊ី​ល​
  អាល្លឺម៉ង់​
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com