កីឡាអន្តរជាតិ
អន្តរជាតិ
Vardy ពាក់​ស្បែកជើង​ប្រេន CR7 របស់ Ronaldo ក្នុងជំនួប​អង់គ្លេស​-​អ៊ីតាលី​
28, Mar 2018 , 7:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​បានទទួល​លទ្ធផល​ស្មើ ១-១ ជាមួយ​អ៊ីតាលី​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Wembley នៅ​រាត្រី​ថ្ងៃទី ២៧ ខែមីនា​នេះ​។ ក្នុងជំនួប​នេះ Jamie Vardy ដែលជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ក្រុម​រហស្សនាម​តោ​កំណាច​១​គ្រាប់ បាន​ពាក់​ស្បែក​កវែង​ម៉ាក Nike CR7 Mercurial ដែលជា​ប្រេន​របស់ Cristiano Ronaldo​។



​វា​ជា​រឿង​ដ៏​កម្រ​មួយ​ដែល​កីឡាករ​ម្នាក់​ប្រើប្រាស់​ផលិតផល​ដែលមាន​ម៉ាក​យីហោ​របស់​កីឡាករ​ម្នាក់ទៀត​នៅក្នុង​អាជីព​ដូចគ្នា​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Leicester City បាន​ប្រើប្រាស់​ស្បែកជើង​ដែលជា​ប្រេន​របស់​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុ​ហ្គា​ល់ និង Real Madrid ដែលមាន​ម៉ាក CR7 ដើម្បី​ស៊ុត​បញ្ចូល​ទី​ជួយ​ឲ្យ​អង់គ្លេស​ស្មើ​ជាមួយ​អ៊ីតាលី​។​

​ខ្សែប្រយុទ្ធ​សញ្ចា​តិ​អង់គ្លេស​វ័យ ៣១​ឆ្នាំ​ខាងលើ ក៏​តែងតែ​ពាក់​ស្បែកជើង​នេះ​សម្រាប់​ការប្រកួត​លី​ក​ក្នុងស្រុក​នៃ​ក្របខណ្ឌ​អង់គ្លេស Premier League ផងដែរ​ក្នុង​រដូវ​កាល​នេះ​៕




Tag:
 បាល់ទាត់​
  Jamie Vardy
  CR7
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com