កីឡាអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន​បាន​កៅអី AFC Asian Cup លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
28, Mar 2018 , 9:59 pm        
រូបភាព
រូបភាពពី (ABS-CBN)
រូបភាពពី (ABS-CBN)
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ហ្វីលីពីន​បាន​កក់​កៅអី​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ AFC Asian Cup 2019 ដែល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ធ្វើជា​ម្ចាស់ផ្ទះ ក្រោយ​យកឈ្នះ​តា​ហ្ស៊ី​គី​ស្ថាន ២-១ ក្នុង​វគ្គ​ជម្រុះ នា​ការប្រកួត​នៅ​កីឡដ្ឋាន Rizal Memorial នៅ​ថ្ងៃ​អង្គារ​ទី ២៧​ខែមីនា​ម្សិលមិញ​។​



​ក្រោម​ក្រសែភ្នែក​អ្នកគាំទ្រ​ផ្ទាល់​ជាង ៤៦០០​នាក់ ហ្វីលីពីន​មិនបាន​ធ្វើ​ឲ្យ​ពួកគេ​ខកចិត្ត​ឡើយ​ដោយ​អាច​យកឈ្នះ​ក្រុម​ភ្ញៀវ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល F ពានរង្វាន់ AFC Asian Cup 2019​។ ពីរ​គ្រាប់​របស់​ហ្វីលីពីន​ធ្វើបាន​ដោយ​កីឡាករ Kevin Ingreso និង​Phil Younghusband មុន​ការនាំ​មុខមុន​របស់​តា​ហ្ស៊ី​គី​ស្ថាន​ពី​សំណាក់​កីឡាករ Akhtam Nazarov​។​

​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ហ្វីលីពីន​ស្ថិតនៅ​កំពូល​តារាង​ដោយមាន​១២​ពិន្ទុ ក្រោយ​ការប្រកួត​ទាំង​៦​លើក ឈ្នះ​៣ ស្មើ​៣ អាចមាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ នេះ​គឺជា​លើកទីមួយ​ផងដែរ​សម្រាប់​ក្រុម​មកពី​តំបន់​អាស៊ាន​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​របស់​ហ្វីលីពីន​សម្រាប់​ពានរង្វាន់​កីឡាបាល់ទាត់​ទ្វីបអាស៊ី​នេះ​។​

​នៅក្នុង​ពូ​ល F នេះដែរ ក្រៅពី​ហ្វីលីពីន ក៏មាន​ក្រុម​ជម្រើសជាតិ​យេ​ម៉ែន​ដែល​បាន​កៅអី​១​ដែរ​ក្នុងនាម​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​។​

​ក្រុម​ដែល​ស្ថិតនៅ​តំបន់​អាស៊ាន​ដែល​ទទួលបាន​កៅអី​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ​២០១៩ គឺមាន​តែ​៣​ប្រទេស​ប៉ុណ្ណោះ​គឺ ថៃ​ដែល​ឡើង​តាំងពី​វគ្គ​ជម្រុះ​ជុំ​ទី​១ វៀតណាម​បាន​លេខ​២​ពូ​ល C ហើយ​និង​ហ្វីលីពីន​លេខ​១​ពូ​ល F​។​

​ចំណែក​ក្រុម​ដ៏ទៃទៀត​ដែល​បាន​សិទ្ធិ​ឈានទៅ​ប្រកួត​ពានរង្វាន់​ខាងលើនេះ​រួមមាន ឥណ្ឌា កៀ​ហ្ស៊ី​ស៊ី​ស្ថាន លី​បង់ កូរ៉េខាងត្បូង ហ្សូ​កដា​នី អូ​ម៉​ង់ ប៉ា​ឡេ​ស្ទី​ន បា​រ៉ែ​ន និង​តួ​ក​ម៉េ​នី​ស្ថាន​៕



Tag:
 បាល់ទាត់​
  AFC Asian Cup 2019
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com