កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប​ក្រិ​ក PAOK រង​ពិន័យ​ពី​បាល់ទាត់​៣​ឆ្នាំ ដោយសារ​យក​កាំភ្លើង​ចូល​ទីលាន​
29, Mar 2018 , 5:30 pm        
រូបភាព
លោក Ivan Savvidis បានដើរចូលទៅក្នុងទីលានទាំងមានកាំភ្លើងនៅជាប់ចង្កេះ។ រូបថត AFP
លោក Ivan Savvidis បានដើរចូលទៅក្នុងទីលានទាំងមានកាំភ្លើងនៅជាប់ចង្កេះ។ រូបថត AFP
ដោយ: ថ្មីៗ
​ក្របខណ្ឌ​កំពូល​ក្រិ​ក Greek Super League បានសម្រេច​ពិន័យ​ម្ចាស់​ក្លិប PAOK Thessaloniki លោក Ivan Savvidis ពី​សកម្មភាព​បាល់ទាត់​រយៈពេល​៣​ឆ្នាំ ដោយសារតែ​លោក បាន​ដើរចូល​ទីលាន​ទាំង​សៀត​កាំភ្លើង​ជាប់​នៅ​ចង្កេះ នា​ការប្រកួត​ដ៏​ចម្រូងចម្រាស់​មួយ​ជាមួយ AEK Athens​។​



​បើតាម​ការផ្សាយ​របស់ AFP ក្លិប PAOK ក៏ត្រូវ​បាន​ដក​បី​ពិន្ទុ​ផងដែរ ក្នុង​ក្របខណ្ឌ Greek Super League ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​៣ នៅ​បន្ទាប់ពី AEK និង Olympiakos ដែលជា​គូប្រជែង​ដ៏​ធំ​របស់ខ្លួន​៕



Tag:
 ក្រិ​ក​
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com