ជាតិ
សិល្បះ
តារា​កំប្លែង​ជើងចាស់ នាយ វីតាមីន​សេ ទទួលមរណភាព​ក្នុង​អាយុ​៦៩​ឆ្នាំ​
30, Mar 2018 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
​នាយ​វីតាមីន​សេ ឈ្មោះ​ដើម ម៉ៅ សាមឿន បានទទួល​មរណភាព​ក្នុង​អាយុ​៦៩​ឆ្នាំ​កាលពី​វេលា​ម៉ោង​១២​យប់ ឈានចូល​ថ្ងៃទី​៣០ ខែមីនា នៅ​គេហដ្ឋាន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សមាជិក​ក្រុមគ្រួសារ​របស់លោក​។​

 
​នាយ​វីតាមីន​សេ ជា​តារា​កំប្លែង​ចាស់វស្សា​ម្នាក់ ជំនាន់​នាយ​ក្រឹម និង​នាយ​កុយ​។ លោក​បានរស់នៅ​ត្រាំត្រែង​ជាមួយ​ជំងឺ​រ៉ាំ​រៃ ដុំ​សាច់​ដុះ​លើ​ថ្លើម និង​ជំងឺ​ផ្សេងៗ អស់​រយៈពេល​ច្រើន​ខែ​។ លោក​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ថៃ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ប៉ុន្តែ​ស្ថាន​ភាពមិន​មានការ​ធូរស្បើយ ទើប​ក្រុមគ្រួសារ​ស​ម្រ​ច​ចិត្ត​នាំ​លោក​ត្រឡប់មក​កម្ពុជា​វិញ​នៅមុន​ដង្ហើមចុងក្រោយ​។​
 
​លោក ម៉ៅ សាមឿន កើត​ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ខេត្តកំពង់ចាម​។ លោក​ចាប់​អាជីព​សិល្បៈ​ក្នុង​ក្រុម​វង់​ល្ខោន មុននឹង​បោះជំហាន​ទៅ​មុខជា​លំដាប់​ក្នុង​ពិភព​ក្រុម​កំប្លែង​។ បច្ចុប្បន្ន កូនស្រី ម្នាក់​របស់លោក គឺ​នាង ប៉េងប៉ោង (​ឈ្មោះ​ដើម មឿ​ន និមល​) ក៏​ជា​តារា​កំប្លែង​ម្នាក់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com