ជាតិ
អតីត​បក្សប្រឆាំង ធ្វើ​ពិធី​បង្សុកូល​ជូន​អ្នកស្លាប់ ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​កាលពី​ឆ្នាំ​៩៧
30, Mar 2018 , 9:42 am        
រូបភាព
ដោយ: ថ្មីៗ
​អតីតមន្ត្រី​ជាន់ខ្ពស់​និង​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បានរៀបចំ​ពី​ធីប​ង្សុ​កល នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨​នេះ ដើម្បី​ឧ​ទ្ធិ​ស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់​បង់ជីវិត ដោយសារ​ការ​គប់​គ្រាប់បែក កាលពី​ឆ្នាំ​១៩៩៧ នៅមុខ​រដ្ឋសភា​ចាស់​(​បច្ចុប្បន្ន​ជា​តុលាការ​កំពូល​)​។​



​អតីតមន្ត្រី​បក្សប្រឆាំង ដែល​ចូលរួម​ក្នុង​ពិធី​បង្សុកូល​នេះ មានដូចជា​លោក ប៉ុល ហំ​ម និង​លោក សុន ឆ័យ ជាដើម​។ ចំណែក លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​មនុស្ស​ម្នាក់ ដែលមាន​សមាន​ចិត្តជា​មួយ​អតីត​បក្សប្រឆាំង ក៏​ចូលរួម​ដែរ​។

​សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៣០ ខែមីនា អតីត​បក្សប្រឆាំង តែង​ធ្វើ​ពិធីរាប់បាត្រ​និង​បង្សុកូល នៅមុខ​រដ្ឋសភា​ចាស់ ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​នៃ​បាតុករ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ការ​គប់​គ្រាប់បែក ក្នុង​ឆ្នាំ​១៩៩៧៕








Tag:
 បក្សប្រឆាំង​
  បុណ្យ​
  បាតុករ
© រក្សាសិទ្ធិដោយ thmeythmey.com