អន្តរជាតិ
អាមេរិក​ត្រូវ​រ៉ាប់រង​ផលប៉ះពាល់​ចំពោះ​ការ​ញុះញង់​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​
30, Mar 2018 , 8:39 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ:
​ទោះបីជា​មានការ​ជំទាស់​ពី​គ្រប់ភាគី​ក្ដី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ញុះញង់​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អាមេរិក​ដាក់​ពន្ធ​ដល់​ទៅ​៦០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​នាំចូល​របស់​ចិន និង​រឹតត្បិត​ការវិនិយោគ​របស់​ចិន​នៅ​អាមេរិក​។ អនុស្សារណៈ​នេះ​ពឹង​ផ្អែកលើ​ការស៊ើបអង្កេត​ស្ដីពី​ការ​លួច​កម្មសិទ្ធិបញ្ញា និង​ការផ្ទេរ​បច្ចេកវិទ្យា ដែល​ធ្វើឡើង​ដោយ​រដ្ឋបាល​លោក ត្រាំ កាលពី​ខែសីហា ឆ្នាំ​២០១៧ ។​



​ចំណាត់ការ​របស់​អាមេរិក ដែល​មិនបាន​គិតពី​ការការពា​របស់​ចិន​លើ​កម្មសិទ្ធិបញ្ញា គោលការណ៍​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​មតិ​ភាគី​ផ្សេង គឺជា​សកម្មភាព​ឯកតោភាគី និង​ជាការ​គាំពារ​និយម​។ បច្ចុប្បន្ន ពិភពលោក​កំពុងនិយាយ «​ទេ​» ចំពោះ​ការសម្រេចចិត្ត​គ្មាន​ហេតុផល​នេះ ព្រោះ​វា​ប៉ះពាល់​សេដ្ឋកិច្ច​ចិន​-​អាមេរិក និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ប៉ះពាល់​សណ្ដាប់ធ្នាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​បង្ក​គ្រោះថ្នាក់​ដល់​ការ​ងើបឡើង​វិញ​សេដ្ឋកិច្ចពិភពលោក​។​

​អាមេរិក​នឹងត្រូវ​រ៉ាប់រង​ផលប៉ះពាល់​ទាំងឡាយ​ចំពោះ​ទង្វើ​ធ្វេសប្រហែស​របស់ខ្លួន​។ ក្នុង​កាលៈទេសៈ​ណាក៏ដោយ ចិន​ក៏​មិន​អង្គុយ​នៅ​ស្ងៀម និង​ទុក​ឲ្យ​សិទ្ធិ ព្រមទាំង​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​ខូចខាត​ដែរ​។ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ហើយ​ថា ចិន​កំពុង​ពិចារណា​បង្កើត​ពន្ធ​នាំចូល​លើ​ផលិតផល​អាមេរិក​ដែលមាន​តម្លៃ​៣​ពាន់​លាន​ដុល្លារ ជាការ​ឆ្លើយតប​នឹង​ការខូចខាត​បណ្ដាល​មក​ការដំឡើង​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម​របស់​អាមេរិក​។​

​យោងតាម​ការប្រកាស​ខាងលើ វិធានការ​របស់​ចិន​នឹងដាក់​គោលដៅ​លើ​ផលិតផល​អាមេរិក​ចំនួន​១២៨​មុខ​ដូចជា សាច់ជ្រូក ស្រា និង​បំពង់​ទីប​។ ចិន​មិន​ចង់ឃើញ​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ តែ​ក៏​មិន​ខ្លាច​ដែរ​។ ចិន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ការពារ​ប្រយោជន៍​របស់ខ្លួន និង​មានការ​ប្ដេជ្ញាចិត្ត និង​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ អាមេរិក​ត្រូវតែ​ទទួលថ្មបាក់ បើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ជួប​គ្រោះថ្នាក់​មែន​។​

​ជា​អ្នក​រួមចំណែក​សំខាន់​ក្នុង​សេដ្ឋកិច្ច​បើកចំហ និង​ជា​អ្នកការពារ​ពាណិជ្ជកម្ម​សេរី ចិន​ធ្វើ​សកម្មភាព​ច្រើន បង្ហាញ​ការស្មោះត្រង់ និង​លើកឡើង​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ដោយ​ផ្អែកលើ​គោលការណ៍​គោរព​គ្នា​ទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។ ប៉ុន្តែ​អាមេរិក​ឯណោះ បែរជា​ជ្រើសរើស​ផ្លូវ​ឆេវឆាវ និង​ធ្វើ​អ្វី​តាមចិត្ត ដែល​នឹង​បង្ខំ​ឲ្យ​ចិន​ចាត់វិធានការ​ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​។ នេះ​ជា​កម្លាំង​នយោបាយ​របស់​អាមេរិក ដែល​មិន​ខ្វល់​ពី​អ្នកប្រើប្រាស់ និង​ការរកស៊ី​របស់​ក្រុមហ៊ុន​ខ្លួន​សោះ​។​

​ជំហរ​របស់​រដ្ឋបាល​លោក ត្រាំ រង​ការជំទាស់​ខ្លាំង​គ្រប់ទិសទី​តាំងពី​បញ្ញាវន្ត ក្រុមហ៊ុន អង្គការ​នានា និង​សាធារណជន​ទូទៅ ដែល​ជឿថា ចំណាត់ការ​ឯកតោភាគី​របស់​រដ្ឋាភិបាល​អាមេរិក​មិនបាន​ជួយ​ដោះស្រាយ​ឱនភាព​សេដ្ឋកិច្ច​ឡើយ តែ​បង្កបញ្ហា​ឲ្យ​ខ្លួនឯង​ទៅវិញ​។ នេះ​ក៏​ព្រោះតែ​អ្នកប្រើប្រាស់ និង​អ្នក​លក់រាយ​នៅ​អាមេរិក​ឯណោះ​ទេ​ជា​អ្នក​រង​ផលប៉ះពាល់​ដោយសារ​ការផ្លាស់​ប្ដ​រប​ណ្ដា​ល​គម្រោង​ដំឡើង​ពន្ធ​នេះ​។​

​លើសពីនោះ សង្គ្រាម​ពាណិជ្ជកម្ម​មិន​ត្រឹមតែ​អូស​ទម្លាក់​ការងារ​ប្រជាជន​អាមេរិក និង​ការបង្ក​កា​រំខាន​ដល់​វិស័យ​ផលិតកម្ម​ឡើយ តែ​ក៏​នឹង​បន្ថែម​ភាពមិនច្បាស់លាស់​ក្នុង​ទីផ្សារ និង​ធ្វើ​ឲ្យ​ផលិតផល​នាំចេញ​អាមេរិក​ជួប​បញ្ហា​ដែរ​។ ពិភពលោក​ទាំងមូល​ក៏បាន​ប្រតិកម្ម​ជា​អវិជ្ជមាន​លើ​វិធាន​ការដំឡើង​ពន្ធ​របស់លោក ត្រាំ ។ ចុងក្រោយ​នោះ មាន​ការទស្សទាយ​ថា ចំណាត់ការ​របស​អាមេរិក​ដែល​ប៉ះពាល់​ប្រទេស​ផ្សេង នឹង​បង្ក​ការគំរាមកំហែង​លើ​សណ្ដាប់ធ្នាប់​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចពិភពលោក​៕

© រក្សាសិទ្ធិដោយ thmeythmey.com