ជាតិ
​កម្ពុជា​ជាប់​លេខ​៤​លើ​ពិភពលោក​ក្នុងនាម​ជា​ប្រទេស​ដែល​ស្វាគមន៍​ជនបរទេស​ល្អ​បំផុត​
31, Mar 2018 , 10:59 pm        
រូបភាព
ភ្ញៀវទេសចររីករាយនៅពេលទស្សនាប្រាសាទអង្គរវត្ត។ រូបថត AFP
ភ្ញៀវទេសចររីករាយនៅពេលទស្សនាប្រាសាទអង្គរវត្ត។ រូបថត AFP
ដោយ: ធីតា
 
InterNations បណ្តាញ​គេហទំព័រ​ដ៏​ធំ​សម្រាប់​ជនបរទេស​នៅលើ​ពិភពលោក បានចេញ​ផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ដែលមាន​ឈ្មោះថា Expat Insider​។ ជនបរទេស​១៣០០០​នាក់ ដែល​រស់នៅ​បណ្តា​ប្រទេស និង​ទឹកដី​ចំនួន​១៨៨ បាន​ឆ្លើយតប និង​បង្ហាញ​ទស្សនៈ​របស់ខ្លួន​ទាក់ទង​នឹង​ការរស់នៅ​ក្រៅប្រទេស​។​

 
​ការស្ទង់មតិ​ស្តីពី Most Welcoming Countries for Expats (​ប្រទេស​ដែល​ស្វាគមន៍​បំផុត​សម្រាប់​ជនបរទេស​) កម្ពុជា ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤ បន្ទាប់ពី​ព័រ​ទុយ​ហ្គា​ល់ តៃវ៉ាន់ និង​ម៉ិ​ក​ស៊ិ​ក​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ គឺ​បណ្តា​ប្រទេស Top 10 សុទ្ធតែ​ស្ថិត​ក្នុងចំណោម​ប្រជាជាតិ​ដែល​មិន​ប្រើប្រាស់​ភាសា​អង់គ្លេស ឬ​ភាសា​អង់គ្លេស ជា​ភាសា​ទី​ពីរ​។​
 
​អ្នកចូលរួម​ស្ទង់​មតិ​៩៤​ភាគរយ បានចាត់ទុក​ជីវិត​រស់នៅ​ព័រ​ទុយ​ហ្គា​ល់ ដូចជា​ផ្ទះ​របស់ខ្លួន ដោយ​ពលរដ្ឋ​រួសរាយ​រាក់ និង​ជួយ​យក​អសារ​ពួកគេ​។ នៅ​អាស៊ី​វិញ វា​មិនមែនជា​លើកដំបូង​ឡើយ​សម្រាប់​កោះ​តៃវ៉ាន់ ប៉ុន្តែ​កម្ពុជា និង​វៀតណាម ទើប​មានឈ្មោះ​នៅ Top 10 ជា​លើកទីមួយ​។​
 
​តាម​លទ្ធផល​ស្ទង់​មតិ​ដែល​ដកស្រង់​ដោយ Asaincorrespondent.com ជនបរទេស ៩២​ភាគរយ បាន​និយាយ​យល់ស្រប​ថា កម្ពុជា មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​ជនបរទេស​។​
 
​ប្រទេស​ទាំង​១០​ដែល​ស្វាគមន៍​ជនបរទេស​បំផុត (Most Welcoming Countries for Expats)៖
 
១. ព័រ​ទុយ​ហ្គា​ល់​
២. កោះ​តៃវ៉ាន់​
៣. ម៉ិ​ក​ស៊ិ​ក​
៤. កម្ពុជា​
៥. បា​រ៉ែ​ន​
៦. កូ​ស្តា​រី​កា​
៧. អូ​ម៉​ង់​
៨. កូ​ឡុំ​ប៊ី​
៩. វៀតណាម​
១០. កាណាដា​៕







Tag:
 ទេសចរណ៍​
  បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com