ជាតិ
សង្គមជាតិ
លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនមក​ក្រសួងមហាផ្ទៃ​
01, Apr 2018 , 4:07 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
រូបពីហ្វេសប៊ុកលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនមក​ក្រសួងមហាផ្ទៃ នៅ​រសៀល​ថ្ងៃទី​១ មេសា​នេះ​។



​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​Fresh News លោក ឡាយ វណ្ណៈ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បន្ទាប់ពីពិធីប្រកាសផ្ទេរតំណែងអភិបាលខេត្តឲ្យលោក អ៊ូច ភា ។ សមត្ថកិច្ចអនុវត្តដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួនលោក ឡាយ វណ្ណៈ តាមព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​អតីត​អភិបាលខេត្ត​តាកែវ​នេះ ទំនង​ជាប់​ពាក់ព័ន្ធ​ករណី​ស្លាប់​របស់លោក​ស្រី ចែវ សុ​វ​ឌ្ឍ​នា ដែល​ធ្លាប់មាន​ទំនាក់​ទំនងស្នេហា​ជាមួយគ្នា​កន្លងមក​។​

អត្ថបទទាក់ទង

 
​ពាក់ព័ន្ធ​ករណីនេះ​តុលាការ​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ជនសង្ស័យ​៥​នាក់ ដែល​ក្នុងនោះ​មាន​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​ខេត្តតាកែវ ដែល​ត្រូវជា​បងប្រុស​លោក ឡាយ វណ្ណៈ ផងដែរ​។ ជនសង្ស័យ​ទាំង​៥​នាក់ បាន​សារភាព​ចំពោះ​សមត្ថកិច្ច​ជំនាញ​របស់​ក្រសួងមហាផ្ទៃ​ហើយ ជុំវិញ​ការស្លាប់​របស់លោក​ស្រី ចែវ សុ​វ​ឌ្ឍ​នា ៕
 

Tag:
 ឡាយ វណ្ណៈ​
  ចែវ សុ​វ​ឌ្ឍ​នា
© រក្សាសិទ្ធិដោយ thmeythmey.com