កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អ៊ី​ស្លង់​លេង Euro ដំបូង​កក្រើក​អឺរ៉ុប ពេលនេះ​ឈានដល់​កម្រិត​ពិភពលោក​
04, Apr 2018 , 8:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អ៊ី​ស្លង់ ដែលមាន​ប្រជាជន​តិច និង​ផ្ទៃដី​តូច ជា​ក្រុម​មកពី​តំបន់​អឺរ៉ុប​ដែល​បាន​កៅអី​ទៅ World Cup ជា​លើកដំបូង​នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ ត្រូវ​ជួប​ម្ចាស់​ជើងឯក​២​សម័យ អា​ហ្ស​ង់​ទីន ក្រូ​អាស៊ី និង​នី​ហ្សេ​រី​យ៉ា ក្នុង​ពូ​ល D​។​



​គ្រូបង្វឹក​៖ លោក Heimir Hallgrimsson (​អ៊ី​ស្លង់​)
​អតីត​ពេទ្យធ្មេញ​ដែល​ធ្លាប់​នាំ​អ៊ី​ស្លង់​ទៅ EURO 2016 ជា​លើកដំបូង និង​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៃ​ប្រទេស​ដ៏​តូច​មួយ​នេះ​។ គ្រូវ​បង្វឹក​វ័យ ៥០​ឆ្នាំ​ដែល​ឡើងកាន់តំណែង​តាំងពី​ឆ្នាំ​២០១៣​មក​នោះ ក៏បាន​ជួយ​ឲ្យ​អ៊ី​ស្លង់​បាន​កៅអី​ទៅ World Cup នៅ​រុស្ស៊ី​ជា​លើកដំបូង​ផងដែរ​។​



​កីឡាករ​ឆ្នើម​៖ Gylfi Sigurdsson
​ខ្សែបម្រើ និង​ជា​អ្នក​នាំ​លេង​សម្រាប់​ជម្រើសជាតិ​អ៊ី​ស្លង់​ត្រូវបាន​គេ​ដាក់ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់​ប្រទេស​នេះ ៥​ដង​ជាប់​គ្នា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ Sigurdsson វ័យ​២៨​ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ជាមួយ Everton បា​នរក​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន ៤​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​ដៃគូ​សម្រេច​ទី​ជាច្រើន​គ្រាប់ ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​ប្រចាំ​ទ្វីបអឺរ៉ុប​ដើម្បី​ឈានទៅ​រុស្ស៊ី​ឆ្នាំ​២០១៨​។​



​ប្រវត្តិ​ក្នុង World Cup៖
​នេះ​ជា​វត្តមាន​លើកដំបូង​បង្អស់​ក្នុង​ប្រ​វត្ត​សាស្ត្រ​របស់​អ៊ី​ស្លង់​ក្នុងនាម​ជា​ប្រជាជាតិ​ដ៏​តូច​ជាងគេ​បំផុត ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​លំដាប់​ពិភពលោក FIFA World Cup លើក​ទី​២២​នេះ​។ អ៊ី​ស្លង់​ឈរ​នៅ​លេខ​រៀង​ទី​២២ នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក FIFA Ranking​។​



​កម្មវិធី​ប្រកួត​៖
-១៦​មិថុនា​៖ អា​ហ្ស​ង់​ទីន Vs អ៊ី​ស្លង់ (​ម៉ោង​៨​យប់​)
-២២​មិថុនា​៖ នី​ហ្សេ​រី​យ៉ា Vs អ៊ី​ស្លង់ (​ម៉ោង​១០​យប់​)
-២៧​មិថុនា​៖ អ៊ី​ស្លង់ Vs ក្រូ​អាស៊ី (​ម៉ោង​១​អធ្រាត្រ​)



Tag:
 បាល់ទាត់​
  FIFA World Cup
  GroupD
© រក្សាសិទ្ធិដោយ thmeythmey.com