កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Ronaldo ប្រើ​ក្បាច់​ពិសេស​ជួយ Real Madrid ឈ្នះ​នៅ​ទឹកដី Juventus លើកដំបូង​
04, Apr 2018 , 11:11 am        
រូបភាព
Cristiano Ronaldo បាន​ស៊ុត​បាល់ប​ញ្ជូ​ល​ទី​ដោយ​ប្រើ​ក្បាច់​ដ៏​អស្ចារ្យ​ក្នុង​ជ័យជម្នះ ៣-០ ក្នុងជំនួប​រវាង Real Madrid និង Juventus ក្នុងការ​ប្រកួត​ពានរ​ង្វាន់ UEFA Champions League វគ្គ​១/៤ ផ្តាច់ព្រ័ត្រ ជើង​ទី​១ នា​រាត្រី​ថ្ងៃទី​៣ ខែមីនា​។



​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ​រូបនេះ នៅតែ​ជា​វីរបុរស​សម្រាប់​ក្រុម​រហស្សនាម​អធិរាជ​សរ​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ក្នុងការ​ប្រកួត​នៅលើ​ទឹកដី Allianz Stadium សម្រាប់​ការប្រកួត​ជើង​ទី​១ ទល់នឹង Juventus​។ គ្រាប់​បាល់​ជា​ប្រវត្តិសាស្ត្រ​ដែល​រូបគេ​សម្រេចបាន​១​គ្រាប់​ក្នុងចំណោម​២​គ្រាប់ គឺ​ដោយ​ការប្រើ​ក្បាច់​ពិសេស​លោត​បក​ក្រោយ (Bicycle Kick) មុនពេល​ខ្សែការពារ Marcelo ធ្វើបាន​គ្រាប់​ទី​៣​។​



​អតីត​សមាជិក Manchester United បាន​ក្លាយជា​កីឡាករ​ដំបូង​ដែល​អាច​ស៊ុត​បញ្ចូល​ទី​១០​ប្រកួត​ជាប់​គ្នា​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​កំពូល​អឺរ៉ុប​នេះ និង​ជា​គ្រាប់​បាល់​ទី​២៥ ក្នុងចំណោម​១៣​ប្រកួត​ចុងក្រោយ​សម្រាប់​ក្លិប និង​ក្រុម​ជម្រើសជាតិ​របស់គេ​។​

​ក្រុម​ម្ចាស់​ជើងឯក​ចាស់ មិនដែល​ឈ្នះ Juventus នៅ​លើក​ទឹកដី​អ៊ីតាលី​ឡើយ​ក្នុង​ក្របខណ្ឌ Champions League ចាប់តាំងពី​ឆ្នាំ​១៩៦២​មក​។ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Zinedine Zidane ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​អាច​រក​ជ័យជម្នះ​លើកដំបូង ក្នុង​ការជួប​គ្នា ៧​ប្រកួត​ចុងក្រោយ​។



​ការប្រកួត​ជើង​ទី​២​នឹងធ្វើ​ឡើង​នៅ​ទឹកដី Santiago Bernabéu នៅ​ថ្ងៃទី ១១ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​កាត់សេចក្តី​ថា​ក្រុម​ណា​អាច​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
​ចំណែក​ការប្រកួត​មួយគូ​ទៀត ម្ចាស់ផ្ទះ Sevilla ត្រូវបាន​ក្រុម​ភ្ញៀវ Bayern Munich នាំមុខ ២-១ សម្រាប់​ការប្រកួត​ជើង​ទី​១​នេះ​៕
អត្ថបទទាក់ទង


Tag:
 បាល់ទាត់​
  Real Madrid
  UEFA Champions League
  Cristiano Ronaldo
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com