ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ក្រុមហ៊ុនចំនួន១៩ទទួលពានរង្វាន់ ASEAN-OSNET លើកទី២
04, Apr 2018 ,
7:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ បណ្តាក្រុមហ៊ុនចំនួន១៩ រួមមានកម្ពុជាផងនោះ បានទទួលពានរង្វាន់ សុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ឬហៅថា អាស៊ានអូស្ហណេតលើកទី២។ ពានរង្វាន់នេះរៀបចំឡើងក្នុងបំណងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់ បន្តចូលរួមលើកកម្ពស់សុវត្ថិភាព និងសុខភាពនិយោជិតកន្លែងការងារ។
ក្នុងពិធីប្រគល់ពានរង្វាន់ អាស៊ានអូស្ហណេត នៅរសៀលថ្ងៃទី៣ ខែមេសា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងថា ពានរង្វាន់នេះនឹងបង្កើនការយល់ដឹង និងការចូលរួមកាន់តែច្រើន សម្រាប់ម្ចាស់អាជីវកម្ម ក្នុងការសម្រេចបាននូវបេសកកម្ម ក្នុងការការពារគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ នៅក្នុងប្រទេសជាសមាជិកអាស៊ាន។ លោករដ្ឋមន្ត្រីបន្ថែមថា កន្លែងធ្វើការដែលមានសុវត្ថិភាព និងសុខភាពល្អ នឹងរួមចំណែកការពារសុខភាពកម្មករ និងបង្កើនផលិតភាពការងារ ដើម្បីរួមចំណែករក្សានិរន្តរភាព ការអភិវឌ្ឍ និងលើកកម្ពស់កិត្តិសព្ទ របស់ក្រុមហ៊ុន។
តាមការលើកឡើងរបស់ លោក អ៊ិត សំហេង កម្ពុជាបានបង្កើតគណៈកម្មការសុខភាព និងសុវត្ថិភាព ការងារថ្នាក់ជាតិដើម្បីរួមចំណែក និងលើកកម្ពស់សុវត្ថិភាពនៅកន្លែងធ្វើការ និងមានគោលការណ៍ណែនាំដើម្បីបង្កើតស្ដង់ដាជាតិលានដ្ឋាននៅរោងចក្រ សហគ្រាស ដើម្បីធានាថាកន្លែងទាំងនោះមានសុវត្ថិភាព ហើយក្រសួងការងារទើបនឹងបញ្ចប់ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង១៩ដែលទទួលពានរង្វាន់ផ្នែកសុខភាព និងសុវត្ថិភាពការងារ មាន២ផ្នែក គឺពានរង្វាន់ ASEAN-OSHNET Excellence និង ASEAN-OSHNET Best Practices Awards ។ ក្រុមហ៊ុនទាំងនោះ មាននៅកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាមជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សៀមរាប
ពានរង្វាន់
ASEAN-OSNET
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម