កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
ឈិន ឈឿន នឹង​ដឹកនាំ​ក្រុម​ប្រជែង​ក្នុង​ពានរង្វាន់​១ ដើម្បី​ទាក់ទាញ​ចិត្ត​ក្លិប​នៅ​លី​គ​កំពូល​
07, Apr 2018 , 9:59 pm        
រូបភាព
កីឡាករ ឈិន ឈឿន ថតជា​មួយ​ក្មេងៗ​ពេល​រូប​គេទៅ​ចែករំ​លែក​បទពិ​សោធបាល់ទាត់នៅ​សាលា​បឋម​សិក្សា​ជម្រុក នៅខេត្ត​កណ្តាល, រូបភាព​​ហ្វេសប៊ុក ឈិន ឈឿន
កីឡាករ ឈិន ឈឿន ថតជា​មួយ​ក្មេងៗ​ពេល​រូប​គេទៅ​ចែករំ​លែក​បទពិ​សោធបាល់ទាត់នៅ​សាលា​បឋម​សិក្សា​ជម្រុក នៅខេត្ត​កណ្តាល, រូបភាព​​ហ្វេសប៊ុក ឈិន ឈឿន
ដោយ: ថ្មីៗ
​ខ្សែបម្រើ​ក្លិប​ក្រសួងការពារជាតិ ឈិន ឈឿន ក្រៅពី​ជួយ​ក្រុម​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា រូបគេ​មាន​តួនាទី​ដ៏​ធំ​មួយទៀត គឺ​ដឹកនាំ​ក្រុមបាល់ទាត់​រហស្សនាម​«​ទន្សោង​អែ​ហ្វ​ស៊ី​» ដែលជា​ការផ្តួចផ្តើមរ​បស់​ខ្លួន ប្រជែង​ក្នុង​ពានរង្វាន់​ពាក់កណ្តាល​អាជីព​១​នា​ចុងខែ​មេសា ខាងមុខនេះ​។ ឈិន ឈឿន បានចាត់ទុក​ការចូលរួម​លើកដំបូង​ថា ជាការ​ផ្តល់ឱកាស​មួយ​ដល់​យុវជន​បាន​បញ្ចេញ​សមត្ថភាព ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្លិប​លី​គ​កំពូល ក្នុងការ​សម្រេច​ក្តី​ស្រមៃ​របស់​ពួកគេ​។

  
 
​ក្នុងនាម​ជា​អ្នកការ​ទូទៅ​ក្រុមបាល់ទាត់​រហស្សនាម​«​ទ​ន្សោ​អែ​ហ្វ​ស៊ី​» កីឡាករ ឈិន ឈឿន ត្រូវ​ដឹកនាំ​ក្រុម​នេះ​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់ Khmer Real Estate League ប្រចាំឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​នេះ នឹង​ចាប់ពី​ថ្ងៃទី​២១ មេសា ឆ្នាំ​២០១៨ ដោយ​គ្រោង​បញ្ចប់​នា​អំឡុង​ខែកញ្ញា ខាងមុខ​។ 
 
​ខ្សែបម្រើ​របស់​ក្លិប​ក្រសួងការពារជាតិ​រូបនេះ​បានចាត់ទុក​ការចូលរួម​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​នេះ​ថា ជាការ​ផ្តល់ឱកាស​ដល់​កីឡាករ​វ័យក្មេង​បានបង្ហាញ​សមត្ថភាព និង​អភិវឌ្ឍន៍​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​។ លើសពីនេះ ដើម្បី​ទាក់ទាញ​ចិត្ត​ក្លិប​ធំៗ​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល ងាក​មក​ចាប់អារម្មណ៍​ពួកគេ​ផងដែរ​។ 
 
​ឈិន ឈឿន និយាយថា​៖«​ខ្ញុំ​គិតថា ការចូលរួម​នេះ វា​បាន​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ក្មេងៗ ដែល​ស្រលាញ់​បាល់ទាត់​បានបង្ហាញ​សមត្ថភាព និង​អភិវឌ្ឍន៍​បច្ចេកទេស​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ហើយ​វា ក៏​ជា​ឱកាស​ក្នុងការ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ក្លិប​ធំៗ នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដើម្បី​សម្រេច​ក្តី​ស្រមៃ ដែល​ចង់​ក្លាយជា​កីឡាករ​អាជីព​នា​អនាគត​សម្រាប់​ពួកគេ​ផងដែរ​»​។ 
 
​សម្រាប់​រូបមន្ត​ប្រកួត​ធ្វើ​លំនាំ​ដូច​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល គឺ​ក្រុម​ទាំងអស់​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ពីរ​ជើង ដោយ​ក្រុម​នីមួយៗ​ត្រូវ​ជួប​ប្រកួត​គ្នា​ពីរលើក​។ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​នា​ការប្រកួត​ទាំងពីរ​ជើង នឹង​ក្លាយជា​ម្ចាស់​ជើងឯក​តែម្តង​។ ឆ្នាំនេះ​ពានរង្វាន់ Khmer Real Estate League 2018 មាន​ក្រុម​ចុះឈ្មោះ​ចូលរួម​ចំនួន​២០​ក្រុម​។  
 
​នេះ​ជា​ឆ្នាំ​ដំបូង​សម្រាប់​ក្រុម​ទន្សោង​អែ​ហ្វ​ស៊ី ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រជែង​ក្នុង​ពានរង្វាន់​បាល់ទាត់​ពាក់កណ្តាល​អាជីព​មួយ​នេះ​។ ក្រុមបាល់ទាត់​ទន្សោង​អែ​ហ្វ​ស៊ី ត្រូវបាន​បង្កើតឡើង​ប្រមាណ​៥​ខែ ក្រោម​ការផ្តួចផ្តើម​រប​ស់​កីឡាករ ឈិន ឈឿន និង​បងធម៌​របស់គេ ដោយមាន​បងធម៌​រប​ស់​គេ​ជា​ប្រធាន និង​រូបគេ​ជា​អ្នកចាត់ការ​ទូទៅ​៕   

Tag:
 បាល់ទាត់​
  ឈិន ឈឿន​
  Khmer Real Estate
© រក្សាសិទ្ធិដោយ thmeythmey.com