ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្អក ៖ ការព្យាបាល​ដោយ​ខ្លួនឯង​
10, Apr 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្អក ដែល​បណ្តាលមកពី​វីរុស មិនអាច​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​បានទេ​។ អ្នក​អាចធ្វើ​ឲ្យ​វា​មាន​ភាពងាយស្រួល​តាម​វិធី​ដូចខាងក្រោម ៖



•    រក្សា​ជាតិ​សំណើម​ដោយ​ការផឹក​ទឹក​ឲ្យ​បាន​ច្រើន​
•    លើក​ក្បាល​របស់​អ្នក​ឲ្យ​ខ្ពស់​បន្តិច ដោយមាន​ខ្នើយ​បន្ថែម​នៅពេល​គេង​
•    ប្រើ​ថ្នាំ​ក្អក ដើម្បី​បំបាត់​ការ​រលាក​បំពង់​ករប​ស់​អ្នក​
•    បៀមទឹក​អំបិល​ក្តៅៗ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​យក​ទឹករំអិល​ចេញ ហើយ​បំបាត់​ការឈឺ​បំពង់ក​របស់​អ្នក​
•    ជៀសវាង​ភ្នាក់ងារ​ដែល​នាំ​ឲ្យ​រលាក​ថែម ដែល​រួមមាន​ផ្សែង និង​ធូលី​ដី​
•    បន្ថែម​ទឹកឃ្មុំ ឬ​ខ្ញី ទៅក្នុង​តែ​ក្តៅ​របស់ ដើម្បី​បន្ថយ​ការ​ក្អក និង​សម្អាត​ផ្លូវដង្ហើម​។​

​ការថែទាំ​សុខភាព​
​ករណី​មិន​បាត់ ឬ​ធូរស្រាល ចូរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។​

​ប្រសិនបើ​ការ​ក្អក​របស់​អ្នក​បណ្តាលមកពី​បាក់តេរី គ្រូពេទ្យ​របស់​អ្នកនឹង​ចេញ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ឲ្យ​អ្នក​ប្រើ​។ ជាធម្មតា អ្នកនឹង​ត្រូវការ​ប្រើ​ថ្នាំ​អស់​មួយ​សប្តាហ៍ ដើម្បី​ព្យាបាល​ការ​ក្អក​យ៉ាង​ពេញលេញ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com