កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ជួប Bayern Munich ហើយ Liverpool ប៉ះ Roma វគ្គ ១/២ ផ្តាច់ព្រ័ត្រ UCL
13, Apr 2018 , 9:38 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid នឹងត្រូវ​ជួប Bayern Munich នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League ស្របពេល Liverpool ប៉ះ AS Roma ក្រោយ​ការចាប់​ឆ្នោត​រើស​គូ​នៅ​ថ្ងៃទី ១៣ ខែមេសា​នេះ​។​



​ការប្រកួត​ជើង​ទី​១ រវាង Bayern Munich ជាមួយ Real Madrid នឹងធ្វើ​ឡើងលើ​ទឹកដីរ​បស់​ក្រុម​មកពី​អាល្លឺម៉ង់​មុន នា​ថ្ងៃទី​២៤ ខែមេសា ខណៈ Liverpool នឹង​បើកទ្វារ​ស្វាគមន៍ Roma នៅ​កីឡដ្ឋាន Anfield នៅ​ថ្ងៃទី ២៥ មេសា​។ មួយ​សប្តាហ៍​បន្ទាប់ ពោលគឺ​ថ្ងៃទី ១ ខែឧសភា ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នឹង​ទទួល Bayern Munich នៅ​ទឹកដី Santiago Bernabéu វិញ​សម្រាប់​ការប្រកួត​ជើង​ទី​២ ហើយ ហង្ស​ក្រហម​នឹងធ្វើ​ដំណើរ​ទៅ​អ៊ីតាលី នៅ​ថ្ងៃទី ២ ខែឧសភា​៕

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com