ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយោជន៍​អស្ចារ្យ​នៃ​ការ​ញ៉ាំ​ទឹកឃ្មុំ​លាយ​ទឹកក្រូច​ឆ្មា​
24, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជាច្រើន​យល់ថា ទឹកឃ្មុំ​គឺជា​សារធាតុ​រាវ​មាន​ជាតិ​ផ្អែម​ខ្លាំង ប៉ុន្តែ​វា​មានរឿង​ច្រើន​ដែល​លើសពី​ផ្អែម​ទៅទៀត​។ វា​មាន​សារធាតុ​ប្រឆាំងនឹង​បាក់តេរី និង​ប្រឆាំង​ការ​រលាក​។ ក្រៅពីនេះ ក្នុង​ទឹកឃ្មុំ​ក៏មាន​សារធាតុ​សំខាន់ៗ​ជាច្រើន​ផងដែរ​ដូចជា Riboflavin, ជាតិ​ដែក ជាតិ​ស័​ង្គ​សី វីតាមីន B6 ព្រមទាំង​ជាតិ​សរសៃ​។



​ទឹកក្រូច​ឆ្មា​មាន​សមា​ធាតុ​សកម្ម​មួយ​ឈ្មោះថា Citric Acid ដែល​វា​ត្រូវបាន​គេ​ប្រើ​ជា​សារធាតុ​លាង​សម្អាត ហើយក៏​មានមុខ​ងា​រស​ម្លា​ប់​បាក់តេរី និង​មេរោគ​ផងដែរ​។

​យ៉ាងណាមិញ ខណៈពេលដែល​ក្រូចឆ្មា​គឺជា​សារធាតុ​ជំនួយ​ដល់​សុខភាព​ដ៏​ឆ្លាត​វៃ វា​នឹង​កាន់តែ​អស្ចារ្យ​ថែមទៀត​នៅពេល​ប្រើ​ជាម​យ​យ​ទឹកឃ្មុំ​។

​ទឹកឃ្មុំ និង​ក្រូចឆ្មា​ពេល​ផ្សំ​ចូលគ្នា​នឹង​ក្លាយទៅជា​សារធាតុ​ប្រឆាំង​ការ​រលាក អង់​ទី​អុកស៊ីដ​ង់ ប្រឆាំង​បាក់តេរី ការ​ភ្ញោ​ច ទប់ស្កាត់​ការ​ឃ្លាន​អាហារ បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ជម្រុញ​ដល់​ផ្លូវដង្ហើម និង​ភ្ញោ​ច​ដល់​ការរំលាយ​អាហារ​។ តើ​ក្រៅពីនេះ​វា​នឹងមាន​អ្វី​ទៀត​ទៅ​?

​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​
​ទឹកឃ្មុំ​ក្រូចឆ្មា​ត្រូវបាន​គេ​បង្ហាញថា ជួយ​ពង្រឹង​ដល់​ចលនា​ពោះវៀន ដោយ​ជួយ​សម្អាត​ពោះវៀន និង​បង្ការ​ការកើនឡើង​មេរោគ​គ្រោះថ្នាក់​ក្នុង​ខ្លួន​។ ក្រៅពីនេះ ទឹកឃ្មុំ​ក្រូចឆ្មា​ក៏​ជួយ​ជម្រុញ​ដល់​ការ​នោម និង​ទឹកនោម​ផងដែរ ដូច្នេះ​វា​នឹង​ជួយ​បញ្ចេញ​ជាតិពុល​កាន់តែ​លឿន​ពី​ក្នុង​ខ្លួន​។ ការ​នោម​នឹង​បញ្ចេញ​ចោល​ជាតិ​ប្រៃ ខ្លាញ់ ជាតិពុល និង​ទឹក​ដែល​គ្មាន​ប្រយោជន៍​ចេញពី​រាងកាយ​។

​សម្រក​ទម្ងន់​
​ថ្វីបើ​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​ភេសជ្ជៈ​នេះ​ក៏ដោយ តែ​វា​មិនមាន​កាឡូរី​ច្រើន​ទេ ប៉ុន្តែ​ចំនួន​ដ៏​ច្រើន​នៃ​ជាតិ​រ៉ែ និង​វីតាមីន អាចជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​លឿន​។ ដូច្នេះ​វា​ស័ក្តិសម​សម្រាប់​ការ​សម្រក​ទម្ងន់​។

​ព្យាបាល​ការ​ក្អក​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ទឹកឃ្មុំ និង​ក្រូចឆ្មា​គឺ​នៅពេល​អ្នក​ឈឺបំពង់ករ ក្អក ឬ​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ​ទៀត​។ វា​អាចជួយ​សម្រួល​ដល់​ផ្លូវដង្ហើម និង​បង្ការ​ការ​រលាក​ដែល​អាច​បន្ថយ​ការ​ក្អក​បាន​ផង និង​ជម្រុញ​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ប្រឆាំងនឹង​ការបង្ក​រោគ​ក្នុង​ផ្លូវដង្ហើម​។

​ជួយ​ដល់​ការរំលាយ​អាហារ​
​ថាមពល​នៃ​ទឹកឃ្មុំ​និង​ក្រូចឆ្មា​ក្នុងការ​ប្រឆាំងនឹង​បាក់តេរី​អាច​ប្រើ​ដើម្បី​ផ្តល់​មុខងារ​កាន់តែ​ល្អ​ដល់​ក្រពះ​បាន​។ វា​មិនអាច​បញ្ចេញ​ចោល​នូវ​បាក់តេរី​គ្រោះថ្នាក់​ពី​ក្នុង​ក្រពះ និង​ផ្លូវ​រំលាយ​អាហារ​ទេ ប៉ុន្តែ​ជួយ​ព​ន្លឿ​ន​ដល់​ការរំលាយ​អាហារ ដោយសារតែ​អាស៊ីត​ក្នុង​ក្រូចឆ្មា​។ ការ​ញ៉ាំ​ទឹកឃ្មុំ​ក្រូចឆ្មា​ក៏​ជួយ​ភ្ញោ​ច​ដល់​ការផលិត​ទឹកប្រមាត់ ដែល​ជួយ​ដល់​ការរំលាយ​អាហារ​។

​ពង្រឹង​ដល់​ការរំលាយ​អាហារ​
​ទាំង​ទឹកឃ្មុំ និង​ក្រូចឆ្មា​មាន​សមត្ថភាព​ពង្រឹង​ដល់​ការ​បង្កើនល្បឿន​រំលាយ​អាហារ និង​ផ្តល់​ថាមពល​ផង​។ រឿងនេះ​សំខាន់​បើសិនជា​អ្នក​កំពុងតែ​ជា​ពី​ជំងឺ ឬ​របួស​ហើយ​នោះ​។ ដូច្នេះ​យក​ល្អ​គួរតែ​ជ្រើសរើស​ការ​ញ៉ាំ​តែ​ក្តៅ​ជាមួយ​ទឹកឃ្មុំ​ញ៉ាំ​ហើយ​។

​ព្យាបាល​ជំងឺ​មុន​

​ទឹកឃ្មុំ និង​ក្រូចឆ្មា​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​ពង្រឹង​ដល់​ការ​កើន​មុន និង​បង្ការ​បញ្ហា​បង្ក​រោគ​នៅ​ស្បែក​ផ្សេងៗ​ទៀត ដោយសារ​តែមាន​សារធាតុ​ប្រឆាំងនឹង​បាក់តេរី​។ ទឹកក្រូច​ឆ្មា​ច្រើនតែ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​លុបបំបាត់​ស្នាម​ជាំ និង​សម្លាក​នៅលើ​ស្បែក​។

​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​អាច​នឹង​កើនឡើង​ខ្លាំង​នៅពេល​អ្នក​ញ៉ាំ​ទឹកឃ្មុំ​ផង និង​ក្រូចឆ្មា​ផង​។ ក្រូចឆ្មា​មាន​វីតាមីន C ខ្ពស់ ព្រមទាំង​សារធាតុ Volatile និង​អង់​ទី​អុកស៊ីដ​ង់ ដែល​អាច​ប្រឆាំងនឹង​បាក់តេរី និង​មេរោគ​ផ្សេងៗ​បាន​។ ម្យ៉ាងវិញទៀត ទឹកឃ្មុំ​គឺជា​សារធាតុ​ប្រឆាំងនឹង​បាក់តេរី​ដ៏​ខ្លាំងក្លា​បំផុត ដូច្នេះ​ទាំងពីរ​នេះ​ចូលគ្នា​អាចជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​បាន​។

​គ្រប់គ្រង​អាស៊ីត​
​ថ្វីបើ​អ្នក​គិតថា ក្រូចឆ្មា​មាន​ជាតិ​អាស៊ីត​ខ្ពស់​ពី​ធម្មជាតិ តែ​នៅពេល​វា​ចូលទៅក្នុង​រាងកាយ វា​នឹង​ក្លាយទៅជា​អាល​កា​ឡាំង​វិញ​។  កាលណា​រាងកាយ​ទៅជា​អាល​កា​ឡាំង​ច្រើន វា​នឹង​ជួយ​ការពារ​ជំងឺ​បាន​។ តាមរយៈ​ការបន្ថែម​ក្រូចឆ្មា និង​ទឹកឃ្មុំ​ទៅក្នុង​អាហារ អ្នក​អាច​រក្សា​តុល្យភាព​អាស៊ីត​ក្នុង​រាងកាយ​បាន ហើយក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ថែមទៀត​។

​ផល​រំខាន​នៃ​ការ​ញ៉ាំ​ទឹកឃ្មុំ​ក្រូចឆ្មា​
​អ្នកខ្លះ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ទឹកឃ្មុំ ដូច្នេះ​ការលាង​វា​នៅលើ​មុខ ឬ​របួស នឹង​ជួយ​បង្កើន​ភាពជា​សះ​របស់​របួស ដោយ​មិនមាន​ផល​រំខាន​អ្វី​ឡើយ​។ ជាមួយគ្នានេះដែរ មិនត្រូវ​ទុក​ទឹកឃ្មុំ​នៅលើ​ស្បែក​ពេញ​មួយ​យប់​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​មានការ​រលាក​នៅពេល​វា​លើ​ស្បែក​យូរពេក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com