កាលពីពេលថ្មីៗនេះ HMD Global ដែលជាក្រុមហ៊ុនផលិតនិងចែកចាយទូរស័ព្ទ Nokia បានបង្ហាញនូវម៉ូឌែលថ្មីរបស់ខ្លួន គឺ ទូរស័ព្ទស្មាតហ្វូន Nokia 7 plus និង Nokia 6 ស៊េរី ឆ្នាំ២០១៨ ថ្មី និងមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ ជាមួយតម្លៃត្រឹមតែ Nokia 7 plus លក់ក្នុងតម្លៃ ៣៩៩ ដុល្លារ និង Nokia 6 ស៊េរីថ្មី ឆ្នាំ ២០១៨ លក់ក្នុងតម្លៃ ២៧៩ ដុល្លារ។
គួរបញ្ជក់ផងដែលថាទូរសព្ទស្មាតហ្វួន Nokia 7 plus ជាទូរស័ព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ថ្ងៃ និងមានមានពីរពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និងស/ទង់ដែង។ Nokia 7 plus មានការរចនាដ៏ស្រស់ស្អាត និងដំណើរការដោយ Qualcomm® SnapdragonTM 660 Mobile Platform ដំណើរការលឿន និងបំពាក់ដោយថ្មដែលមានថាមពល ៣៨០០ mAh ដ៏អស្ចារ្យ ។ Nokia 7 plus មានកាមេរ៉ាមុខលំដាប់ Pro ១៦ MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និងងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត នៅលើផ្ទាំងអេក្រង់ក្នុងពេលតែមួយដូចជាការកែពណ៌ ការកំណត់ថតរូបភាពជាលក្ខណៈ wide-angel ឬ Telephoto ការកំណត់ទៅលើ ISO ល្បឿនshutter និងការថតរូប Focus តាមលក្ខណៈស្វ័យប្រវត្តិ ឬតាមតម្រូវការ ដោយវាអាចថតបានរូបភាពពិតដ៏ល្អឥតខ្ចោះដោយមិនបាច់ប្រើfilter។ កាមេរ៉ាក្រោយភ្ជាប់មកជាមួយនូវកាម៉េរាទំហំ ១២MP/១៣MP ដែលមានសមត្ថភាពចាប់រូបភាពពិតតាមពណ៌ធម្មជាតិនិងចាប់យករូបភាពនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះលើសពីនេះវាមានសមត្ថភាពក្នុងការទាញយករូបភាពពីទីឆ្ងាយបានទំហំអុបទិក ២x ដែលអ្នកអាចផ្តោតយករូបភាពបានកាន់តែជិត។ ជាមួយនិងរាងកោងទន់ និងគែមស្ដើងស្រលូន ផ្តល់ឱ្យអ្នកប្រើនូវបទពិសោធន៍ដ៏ងាយស្រួលនិងស្អាត។ អេក្រង់ទំហំ ៦ អ៊ីញដ៏ស្រស់ស្អាត ១៨: ៩ Full HD + ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេមនិងការកម្សាន្តជាមួយនិងមាតិកាច្រើន ជាមួយ ទំហំផ្ទុកROM ៦៤GB និងRAM ទំហំ ៤GB ។ បំពាក់មីក្រូហ្វូនចំនួនបីចាប់យកសម្លេងតាមបែប រង្វិលជុំ ៣៦០ ដឺក្រេ Surround Sound សាកសមជាមួយនិងសមត្ថភាពថតវីដេអូកម្រិត 4K ដែលធ្វើឲ្យលោកអ្នកហាក់ដូចស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់ជាក់ស្តែង។
កាន់តែពិសេស Nokia 7 plus និង Nokia 6 2018 ប្រើប្រពន្ធ័ប្រត្តិបក្តិការ Android One ផ្តល់ជូននូវបទពិសោធន៍កម្មវិធីដែលមានគុណភាពខ្ពស់ដែលរចនាឡើងដោយ Google ។ Nokia 7 plus និង Nokia 6 2018 ថ្មីមានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និងការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំ។ ដោយសារតែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android One ដូច្នេះហើយ Nokia 7 plus និង Nokia 6 2018 ថ្មីមិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការ ដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរស័ព្ទរបស់អ្នកមានដំណើរការយឺតឡើយ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែលប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ ដូច្នេះអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុងកាន់តែទូលាយជាងមុន។