អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​នំ​បុ័ង TOUS les JOURS បាន​សហការ​ជាមួយ​ក្រុមយុវជន Volunteer Nation រៀបចំ​កម្មវិធី តោះ​! ជិះ​កង់ Let’s Cycle
25, Apr 2018 , 3:11 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន​នំ​បុ័ង TOUS les JOURS បាន​សហការ​ជាមួយ​ក្រុមយុវជន Volunteer Nation ក្នុង​កម្មវិធី តោះ​! ជិះ​កង់ Let’s Cycle ដែលជា​ផ្នែក​មួយ​នៃ កម្មវិធី TOUS les JOURS Green Day ក្នុង​គោលបំណង​ដើម្បី​ទ្រទ្រង់​ការអប់រំ និង បរិស្ថាន​នៅតាម​តំបន់​ដែល​ជួប​ការលំបាក​។

​កម្មវិធី​សប្បុ​សរ​ធម៌​នេះ មិន​ត្រឹមតែ​ជិះ​កង់​កម្សាន្ត​ប៉ុណ្ណោះ​ទេ តែ​ក្រុមការងារ TOUS les JOURS ក៏បាន​នាំ​សម្ភារ​សិក្សា ព្រមទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួន ជូន​ទៅដល់​កុមារ ដែល​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​បាសិត ក៏ដូចជា​ឧបត្ថម្ភ​សម្ភារ​មួយចំនួន ជូន​ដល់​លោកគ្រូ អ្នកគ្រូ ផងដែរ​។ ជាពិសេស​ជាងនេះទៅទៀត កម្មវិធី​នេះ រៀបចំឡើង​ក្នុង​គោលដៅ​រួមចំណែក​ថែទាំ​បរិស្ថាន តាមរយៈ​សកម្មភាព​ជិះ​កង់ ពី​ភ្នំពេញ​ទៅកាន់​សាលាបឋមសិក្សា​ភ្នំ​បាសិត​។ TOUS les JOURS បាន​មើលឃើញថា ការចូលរួម​សកម្មភាព​សង្គម​ទាំងនេះ ជា​ចំណែក​មួយ​នៃ​ទស្សនវិស័យ​របស់ខ្លួន​។ ទន្ទឹមគ្នា​នេះដែរ TOUS les JOURS ក៏​ចង់​ចូលរួមចំណែក​បណ្តុះបណ្តាល​វិស័យ​អប់រំ និង​វប្បធម៌​ដែលជា​ឬ​សគល់ នៃ​ការអភិវឌ្ឍន៍​របស់​ស​ង្គ​ម​។

​គួរ​រំលឹក​ផងដែរ​ថា សកម្មភាព​សង្គម TOUS les JOURS Green Day នៅតែ​បន្ត​ជានិច្ច ហើយ TOUS les JOURS រីករាយ​នឹង​សហការ​ជាមួយ​បណ្តា​ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ដៃគូ​ក្រុមហ៊ុន​ឯកជន នានា ដែលមាន​ទស្សនវិស័យ​ស្រដៀង​គ្នា​។​










 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com